វប្បធម៌ ជំនឿ
សុបិនឃើញផ្កា គ្មានអ្វីត្រូវព្រួយបារម្ភទេ!
តាមជំនឿ ប្រភេទផ្កានីមួយៗនៅក្នុងក្ដីសុបិន សុទ្ធសឹងមានអត្ថន័យលាក់កំបាំងរបស់វា ដែលម្ចាស់ខ្លួនគួរយល់ដឹង។ សុបិនឃើញផ្កាផ្សារភ្ជាប់ទៅនឹងរឿងមួយចំនួនដែលអាចកើតឡើងនាពេលអនាគតទៅតាមប្រភេទដូចជា៖

ផ្កាកុលាប
សុបិនឃើញផ្កាកុលាប ទស្សន៍ទាយថា អ្នកនៅលីវនឹងស្វែងរកបានមនុស្សដែលត្រឹមត្រូវម្នាក់។ ចំណែកការងារនឹងមានការរីកចម្រើនខ្លាំង ហិរញ្ញវត្ថុគ្មានការជាប់គាំង ហើយការធ្វើជំនួញនានានឹងទទួលបានជោគជ័យ។ ចំណែកសុខភាពវិញមិនមានអ្វីគួរឲ្យបារម្ភឡើយ។
ផ្កាឈូក
អ្នកនឹងទទួលបានដំណឹងល្អពីញាតិសន្ដាន និងមានអ្នកឧបត្ថម្ភគាំទ្រ ពេលជួបការលំបាក។
ផ្កាចម្ប៉ា
ក្នុងអំឡុងពេលនេះ អ្នកគួររកឱកាសធ្វើបុណ្យ និងសមាធិ ព្រោះសុបិនផ្កាចម្ប៉ាជាតម្រុយនៃសំណាងអាក្រក់ហៀបនឹងកើតឡើង។
ផ្កាម្លិះ
វាជាសញ្ញាល្អ ត្បិតនឹងមានមនុស្សពេញវ័យជួយជ្រោមជ្រែង និងតាមគាំទ្រជានិច្ច។ ក្នុងទិដ្ឋភាពការងារនឹងទទួលលទ្ធផលល្អ រីឯជីវិតគូ ឬអ្នកនៅលីវសុទ្ធតែជួបផ្កាយសំណាង។
ផ្កាស្រស់
ប្រសិនសុបិនឃើញផ្កាស្រស់ចម្រុះពណ៌ដ៏ស្រស់ស្អាត មានន័យថា អ្នកនៅលីវជួបនឹងគូព្រេង ហើយទំនាក់ទំនងស្នេហានោះនឹងវិវត្តទៅរកសុភមង្គល។
ផ្កាពណ៌ស
សុបិនឃើញផ្កាពណ៌សគ្រប់ភេទ នោះអ្នកទទួលបានដំណឹងល្អក្នុងរឿងផ្សេងៗ មិនថាអ្នកមានបំណងចង់បានកូន ឬចង់ឡើងឋានៈ នោះនឹងបានសម្រេចដូចការប៉ងប្រាថ្នា។ ចំណែកអ្នកធ្វើការជួញដូរនឹងទទួលបានប្រាក់ចំណេញច្រើន។
ផ្ការីក
ឃើញផ្ការីកគ្រប់កន្លែង នៅក្នុងសុបិន មានន័យថា នឹងទទួលបានដំណឹងល្អពីសាច់ញាតិ ឬទទួលបានដំណឹងរីករាយពីសមាជិកគ្រួសារ គ្មានអ្វីត្រូវព្រួយបារម្ភក្នុងជីវិតនោះទេ។
ផ្កាពណ៌លឿង
ទស្សន៍ទាយថា ស្ថានភាពអាជីពល្អប្រសើរ ទាំងមេកោយនិងមិត្តរួមការងារមានការលើកទឹកចិត្តគ្នាទៅវិញទៅមក គួរជាទីកក់ក្ដៅ។
ផ្កាពណ៌ក្រហម
ចំពោះអ្នកមានដៃគូអាចនឹងមានបញ្ហាឈ្លោះជាមួយគូស្នេហ៍ ដោយសារតែការយល់ច្រឡំ ដូច្នេះចូរប្រយ័ត្ននឹងបញ្ហាភាគីទីបី៕
អត្ថបទ៖ សន្យា
ចុចអាន៖ យល់សប្តិឃើញសត្វ ៨ប្រភេទ ជនជាតិចិន ជឿថា ម្ចាស់ខ្លួននឹងទទួលបានសំណាងល្អ
ចុចអាន៖ យល់សប្តិឃើញជាប់គុកច្រវាក់ អត្ថន័យផ្ទុយស្រឡះពីអ្វីដែលធ្លាប់គិត
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២២ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៤ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


