វប្បធម៌ ជំនឿ
រូបសំណាក “សិវស្កន្ទ” សិល្បៈខ្មែរកម្របំផុត បង្ហាញក្ដីស្រឡាញ់ឪពុកចំពោះកូន
នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីទទួលវត្ថុបុរាណខ្មែរដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ។ ពិធីនេះបានប្រព្រឹត្តទៅនៅវិមានសន្តិភាព នៃទីស្ដីការនាយករដ្ឋមន្ត្រី។
ក្នុងចំណោម រតនវត្ថុបុរាណខ្មែរដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញនេះ រូបសំណាក សិវស្កន្ទ គឺជាសំណាក របស់ព្រះសិវៈ ឬឥសូរ ប្រលែងលេងជាមួយកូនប្រុសជាទីស្រឡាញ់គឺ ព្រះស្កន្ទ ដែលរូបនេះមានអត្ថន័យខ្លាំងបំផុត ដែលដូនតាខ្មែរសម័យអង្គរឆ្លាក់តំណាងឱ្យក្ដីស្រឡាញ់របស់ឪពុកចំពោះកូនប្រុស។

រូបសំណាក សិវស្កន្ទ ស្ថិតនៅក្នុងរចនាបថកោះកេរ្តិ៍ សម័យអង្គរដ៏រុងរឿង នាពាក់កណ្ដាលទី១ នៃសតវត្សទី១០ ត្រូវបានដូនតាខ្មែរតម្កល់ទុកនៅប្រាសាទក្រចាប់ ក្នុងក្រុមប្រាសាទកោះកេរ្តិ៍ ស្ថិតក្នុងខេត្តព្រះវិហារ។ ព្រះស្កន្ទ គឺជាទេពនៃព្រហ្មញ្ញសាសនា ជាបុត្រព្រះឥសូរ និងព្រះម៉ែឧមា ហើយក៏ជាបងប្អូនព្រះគណេស។

ព្រះអង្គទ្រង់មានព្រះមហេសី ២ព្រះអង្គ ហើយមានសត្វក្ងោកជាព្រះទីនាំងយានជំនិះ។ រូបសំណាក សិវស្កន្ទ ត្រូវបានឈ្មួញទុច្ចរិត ដឹកជញ្ជូនយកពីប្រាសាទក្រចាប់ នៅអំឡុងសម័យសង្គ្រាម ត្រូវឃ្លាតឆ្ងាយពីដែនកម្ពុជរដ្ឋ ជាប្រទេសកំណើតប្រមាណ ៤ទសវត្សរ៍។

យ៉ាងណាក្រោមកិច្ចសហការរវាងកម្ពុជា និងអាមេរិក និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌ និងអាជ្ញាធរពាក់ព័ន្ធ រូបសំណាក សិវស្កន្ទ កំពុងត្រូវបានរៀបចំបញ្ជូនមកកម្ពុជាវិញពីសហរដ្ឋអាមេរិក រួមជាមួយវត្ថុបុរាណជាង១០០ ផ្សេងទៀតធ្វើពីថ្ម និងសំរឹទ្ធ។ នេះគឺជាដំណឹងដ៏រីករាយបំផុតសម្រាប់កម្ពុជា ដែលព្រលឹងបុព្វបុរសខ្មែរបានវិលមកមាតុប្រទេសវិញ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


