វប្បធម៌ ជំនឿ
ហេតុអ្វីមិនគួរមោទនភាព និងប្រៀបធៀបវប្បធម៌ជាមួយប្រទេសដទៃ?
វប្បធម៌ គឺជាធាតុទាំងឡាយណាដែលទ្រទ្រង់នូវការសាបព្រោះ បណ្តុះពូជចេញនូវផ្លែផ្កា ឬការបណ្តុះបណ្តាលចំនេះវិជ្ជាប្រាជ្ញាសារតី ទំនៀមទម្លាប់ សិល្បៈ វិទ្យាសាស្ត្រ អក្សរសាស្ត្រ… ឱ្យបានលូតលាស់រីកចម្រើន។ វប្បធម៌ដូនតាខ្លួនល្អយ៉ាងណាក្ដី ក៏មិនគួរមោទនភាព និងប្រកាន់ប្រៀបប្រៀបជាមួយវប្បធម៌ប្រទេសដទៃដែរ។

បណ្ឌិត ញិល រដ្ឋា ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី បានឱ្យ “កម្ពុជាថ្មី” ដឹងថា យើងអត់មានជម្រើស ហើយក៏មិនអាចវាយតម្លៃថា វប្បធម៌ ឬប្រពៃណីរបស់ប្រទេសផ្សេងអន់ ឬអាក្រក់ដែរ។ សម្រាប់យើងខ្លួនឯង យើងគិតថា របស់យើងល្អ។

បណ្ឌិត ញិល រដ្ឋា មានបញ្ជាក់ថា៖ “សម្រាប់ខ្ញុំ វប្បធម៌របស់ខ្មែរគឺស្រស់ស្អាតរួចទៅហើយ ហេតុអីយើងមិនឱ្យតម្លៃ? ក្នុងនាមយើងជាយុវជនកម្ពុជា គ្រាន់តែញញឹម ជឿជាក់លើអ្វីដែលខ្លួនឯងមាន ហើយប្រើប្រាស់វាជាប្រយោជន៍។ យើងមុនទៅប្រទេសណា ក៏ត្រូវរៀនវប្បធម៌ ប្រពៃណីប្រទេសហ្នឹង ដើម្បីចុះសម្រុងជាមួយគេ យើងមិនអាចទៅដល់ប្រើប្រពៃណីខ្មែរយើងទៅភ្លាមទេ បរទេសមកខ្មែរ ក៏រៀនពីខ្មែរដូចគ្នា”។

ប្រធានសមាគមពាណិជ្ជករកម្ពុជា រុស្ស៊ី ខាងលើ លើកឡើងថា យើងកុំមោទនភាព ឃើញបរទេសមួយចំនួនឱ្យតម្លៃយើងភ្លាមៗ យើងគិតថាខ្លួនឯងអស្ចារ្យគឺមិនមែនទេ ជួនកាលមានអីនៅពីក្រោយហ្នឹងក៏អាចថាបាន ហើយកុំមោទនភាពពេលបរទេស ពិសេសជនជាតិអឺរ៉ុបប្រើវិធីសាស្ត្រងាយៗ ព្រោះនៅបរទេស គេមានពិធីការខ្លាំងជាងគាត់នៅស្រុកខ្មែរទៀត ដែលយើងមិនបានដឹង។
បណ្ឌិត ញិល រដ្ឋា មានប្រសាសន៍បន្តថា៖ “អ៊ីចឹងក្នុងបរិបទសាកលភាវូបនីយកម្ម ត្រូវរៀន និងឈ្វេងយល់ពីគ្នា ប៉ុន្តែបើយើងកើតជាខ្មែរហើយ ត្រូវថែរក្សាវប្បធម៌ខ្មែរ បរទេសក៏ថែរក្សាវប្បធម៌គេ បើយើងមិនថែវប្បធម៌យើង តើឱ្យបរទេសណាថែជំនួសយើង? យើងត្រូវឈ្វេងយល់ពីជាតិសាសន៍ខ្លួនឯង ស្រលាញ់ទឹកដី ថែរក្សាអត្តសញ្ញាណយើងដែលបន្សល់ទុកពីដូនតាយើង តែកុំធ្វើឱ្យបែកបាក់ស្រទាប់យុវជន គឺកុំប្រកាន់ភាពត្រូវរៀងខ្លួន ហើយបែងចែកសូម្បីអ្នកស្រែ អ្នកក្រុង អ្នកមាន អ្នកក្រ”។

បណ្ឌិត ញិល រដ្ឋា បញ្ជាក់ថា អភិរក្សវប្បធម៌ជាតិត្រូវតែមាន ប៉ុន្តែមិនប្រាកដថា អ្វីដែលដូនតាយើងបង្កើតឡើងមកសុទ្ធតែល្អទេ ដែលយើងត្រូវរៀនឱ្យច្រើនដើម្បីពិចារណាថា តើអ្វីដែលល្អ អ្វីដែលមិនល្អ អ្វីគួរអភិវឌ្ឍបន្តទៀត។ ថែរក្សា តែមិនអភិរក្សរហូតដល់ជ្រុលនិយម ដែលបង្កបញ្ហា ខណៈយើងជាប្រទេសអាស្រ័យលើវិស័យទេសចរណ៍ ព្រោះនៅពេលយើងចង្អៀតចង្អល់ ឬប្រកាន់ខ្ជាប់ពេក ធ្វើឱ្យគេភ័យខ្លាច ជាពិសេសភ្ញៀវអន្តរជាតិដែលមកកម្ពុជា។ យើងថែរក្សា ពង្រឹង អនុវត្តផ្ដើមចេញពីខ្លួនយើង ពីគ្រួសារ ខណៈយុវជនរឹងមាំ គ្រួសាររឹងមាំ នោះសង្គមជាតិនឹងរឹងមាំដូចគ្នា៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


