សេដ្ឋកិច្ច
គណៈកម្មាធិការជាតិវិទ្យាសាស្ត្រកម្ពុជា តម្រង់ទិសអាទិភាពជាតិ ឆ្ពោះទៅចក្ខុវិស័យអាស៊ាន២០៣៥
ថ្នាក់ដឹកនាំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា បានពិនិត្យវឌ្ឍនភាព និងជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីតម្រង់ទិសអាទិភាពជាតិឱ្យស្របតាមផែនការសកម្មភាពថ្មីរបស់អាស៊ាន ឆ្ពោះទៅចក្ខុវិស័យអាស៊ានឆ្នាំ២០៣៥។

ក្នុងកិច្ចប្រជុំលើកទី៧ ដែលរៀបចំឡើងនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (COSTI) បានបញ្ជាក់ជាថ្មីថា វិស័យ វ.ប.ន. គឺជាសសរស្តម្ភគន្លឹះសម្រាប់ការរីកចម្រើនរបស់ប្រទេស និងតំបន់។
លោក ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន COSTI កម្ពុជា បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរួមរបស់កម្ពុជាជាមួយអាស៊ាន។
លោកបានលើកឡើងថា “កិច្ចប្រជុំលើកទី៧នេះបង្ហាញយ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តរួមរបស់យើង និងការចូលរួមយ៉ាងសកម្មក្នុងការជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍសហគមន៍សេដ្ឋកិច្ចអាស៊ាន។”

កិច្ចប្រជុំនេះផ្តោតលើការផ្សព្វផ្សាយ និងជំរុញការអនុវត្តផែនការសកម្មភាពអាស៊ានស្ដីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (APASTI) ឆ្នាំ២០២៦-២០៣៥ ដែលទើបត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២១ នៅទីក្រុងហ្សាកាតា។
ផែនការសកម្មភាពរយៈពេល ១០ ឆ្នាំថ្មីនេះ កំណត់ទិសដៅជាយុទ្ធសាស្ត្រសម្រាប់តំបន់ ដោយមានមូលដ្ឋានលើចក្ខុវិស័យ «អាស៊ានប្រកបដោយសមាហរណកម្ម និងជំរុញដោយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកកម្ពស់កិច្ចសហប្រតិបត្តិការដោយរលូន និងភាពប្រកួតប្រជែងជាសាកល»។
នៅក្នុងផែនការ APASTI ២០២៦-២០៣៥ កម្ពុជាក៏បានបញ្ជាក់ការប្តេជ្ញាចិត្តអនុវត្តគំនិតផ្តួចផ្តើមថ្នាក់ជាតិនានា ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ី វ.ប.ន. ដែលមានភាពធន់។ ការរួមចំណែករបស់កម្ពុជានឹងជំរុញវិស័យយុទ្ធសាស្ត្រ ដូចជាសុខាភិបាល អាហារ ថាមពល បញ្ញាសិប្បនិម្មិត និងការផ្ទេរបច្ចេកវិទ្យា ដើម្បីលើកកម្ពស់ភាព ប្រកួតប្រជែងក្នុងតំបន់។

កិច្ចប្រជុំនេះក៏បានបង្ហាញលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែក វ.ប.ន. លើកទី២១ និងកិច្ចប្រជុំ COSTI លើកទី៨៧ វឌ្ឍនភាពនិងសំណើគម្រោងរបស់អនុគណៈកម្មាធិការទាំង៩ ព្រមទាំងនីតិវិធី និងយន្តការគ្រប់គ្រងមូលនិធិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍អាស៊ាន (ASTIF) ផងដែរ។
ដដែលនោះ លោក ហ៊ុល សៀងហេង បានស្នើឱ្យសមាជិកគណៈកម្មាធិការ អនុគណៈកម្មាធិការ និងក្រុមការងារទាំងអស់ជំរុញកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិឱ្យមានភាពស៊ីសង្វាក់ និងឆ្លើយតបតាមតម្រូវការសម្រាប់ការចូលរួមសកម្មភាពនៅក្នុងការសម្រេចគោលដៅរួមផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


