សេដ្ឋកិច្ច
ឧកញ៉ា សួរ វីរៈ៖ ការចុះកិច្ចសន្យាទិញស្រូវពីសហគមន៍កសិកម្ម ចូលរួមរក្សាលំនឹងទីផ្សារ
លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស មានប្រសាសន៍ថា ការចុះកិច្ចសន្យាទិញស្រូវ-អង្ករ ជាមួយសហគមកន៍សិកម្មទំនើប ធ្វើឡើងដើម្បីលើកស្ទូយវិស័យស្រូវ-អង្ករកម្ពុជា និងជួយរក្សាលំនឹងទីផ្សារតម្លៃស្រូវ-អង្កររបស់ប្រជាកសិករ។

លោកឧកញ៉ា សួរ វីរៈ បានថ្លែងប្រាប់ «កម្ពុជាថ្មី» ថា ការងារកសិកម្មជាមួយសហគមន៍កសិកម្មទំបើបនេះ ក្រៅពីជួយរក្សាទីផ្សារដល់កសិករ និងការលើកកម្ពស់ស្រូវអង្ករកម្ពុជាហើយ លោកក៏ចង់បញ្ជ្រាបឱ្យកសិករងាកមកប្រើប្រាស់ជីធម្មជាតិ។
ក្នុងនោះ ក្រុមហ៊ុនក៏បានសន្យាជាមួយប្រជាពលរដ្ឋ នូវរាល់ការសាកល្បងប្រើជីធម្មជាតិ លាយជាមួយជីគីមីទិន្នផលដែលកសិករទទួលបាន គឺមិនឱ្យចាញ់នៅពេលដែលកសិករប្រើប្រាស់ជីគីមីនោះទេ។
ប្រសិនបើកសិករប្រើប្រាស់ជីគីមី និងជីធម្មជាតិរបស់ក្រុមហ៊ុន មិនបានផលគ្រប់ដូចកសិករធ្លាប់ធ្វើជីគីមី នោះក្រុមហ៊ុន នឹងចេញរាល់ការខូចខាតរបស់កសិករ។

«តាមរយៈការចុះកិច្ចសន្យាទិញពីសហគមទំនើបនេះគឺអាចឱ្យប្រជាកសិករប្រាកដចិត្តថា រាល់ស្រូវដែលផលិតមក នឹងមានទីផ្សារ ហើយអាចឱ្យគាត់ច្បាស់ចិត្ត និងយកចិត្តទុកដាក់នៅក្នុងការផលិត និងបង្កើនគុណភាពស្រូវរបស់គាត់កាន់តែល្អប្រសើរជាងមុន។» លោកឧកញ៉ា សួរ វីរៈ បន្ថែមបែបនេះ។
ក្រៅពីធ្វើការចុះកិច្ចសន្យាជាមួយសហគមន៍កសិកម្មទំនើបនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ លោកឧកញ៉ា អាចនឹងបន្តការងារមួយនេះទៅខេត្តឧត្តមានជ័យបន្ថែមទៀត។
សម្រាប់ខេត្តឧត្តមានជ័យ នឹងមានការចុះកិច្ចសន្យាជាមួយសហគមន៍នៅក្នុងការផលិតស្រូវដោយប្រើប្រាស់ជីធម្មជាតិ ១០០% មិនមានការប្រើប្រាស់លាយឡំជាមួយជីគីមីនោះទេ។
សម្រាប់ការចុះកិច្ចនេះ ក្រុមហ៊ុន វីរៈ ប៊ុនថាំ ក៏នឹងធ្វើការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារមួយចំនួនដូចជា ប្រទេសចិន អូស្ត្រាលី សហគមអឺរ៉ុប និងទីផ្សារសហរដ្ឋអាមេរិក ឬក៏ទីផ្សារនៅលើពិភពលោកដែលមានតម្រូវការអង្កររបស់កម្ពុជា។

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនវីរៈប៊ុនថាំ បានចុះកិច្ចសន្យាទិញស្រូវស្រងែជាង ៣ ម៉ឺនតោន ពីសហគមន៍កសិកម្មទំនើបចំនួន ៦ នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ក្នុងតម្លៃចន្លោះពី ៩៥០៛-១០៥០៛ ក្នុងមួយគីឡូក្រាម។
ក្នុងនោះ សហគមន៍កសិកម្មទំនើបចំនួន ៦ ដែលត្រូវបានចុះហត្ថលេខានាពេលនេះ មានសហគមន៍កសិកម្មទំនើប នៅខេត្តបាត់ដំបងចំនួន ៥ និងសហគមន៍កសិកម្មទំនើប នៅខេត្តបន្ទាយមានជ័យចំនួន ១ ផងដែរ៕
ដោយ៖ ឌិន ថារី
-
សន្តិសុខសង្គម១០ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


