សេដ្ឋកិច្ច
មន្រ្តី៖ ស្តង់ដារមិនមែនគ្រាន់ជាឯកសារបច្ចេកទេសទេ តែជាឧបករណ៍គន្លឹះសម្រាប់ភាពប្រកួតប្រជែង
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ បានមានប្រសាសន៍ថា សម្រាប់កម្ពុជា ស្តង់ដារមិនមែនគ្រាន់តែជាឯកសារបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍គន្លឹះសម្រាប់ភាពប្រកួតប្រជែងរបស់យើង។

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ក្នុងទិវាស្តង់ដារពិភពលោកជាលើកទី១នៅកម្ពុជា ក្រោមប្រធានបទ “ទស្សនវិស័យរួមសម្រាប់ពិភពលោកកាន់តែប្រសើរ៖ ភាពជាដៃគូសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព” លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានសង្កត់ធ្ងន់លើតួនាទីស្នូលនៃស្តង់ដារ សម្រាប់ការធ្វើពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងការពង្រឹងឧស្សាហកម្ម និងសមត្ថភាពផលិតក្នុងស្រុក។
លោករដ្ឋមន្ត្រី បានលើកឡើងថា៖ សម្រាប់កម្ពុជា ស្តង់ដារមិនមែនគ្រាន់តែជាឯកសារបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍គន្លឹះសម្រាប់ភាពប្រកួតប្រជែងរបស់យើង។ តាមរយៈការអភិវឌ្ឍ និងអនុវត្តស្តង់ដារ ផលិតករ ឧស្សាហករ និងសេវាករក្នុងស្រុកអាចកែលម្អគុណភាព និងសុវត្ថិភាពផលិតផល ទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់ ពង្រីកទីផ្សារទៅក្នុងតំបន់ និងពិភពលោក ព្រមទាំងអាចកាត់បន្ថយហានិភ័យ និងបង្កើនប្រសិទ្ធភាពនៃខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនផងដែរ។
ការអនុវត្តតាមស្តង់ដារមានសារៈសំខាន់ជាពិសេស ខណៈដែលកម្ពុជាកំពុងខិតខំពង្រឹងសមត្ថភាពផលិតក្នុងស្រុក បង្កើនផលិតភាព និងធ្វើពិពិធកម្មខឿនឧស្សាហកម្មរបស់ខ្លួន ទៅជាប្រទេសផលិតផលិតផលដែលមានតម្លៃបន្ថែមខ្ពស់។ លោក រដ្ឋមន្ត្រី បន្ថែមបែបនេះ។

គិតត្រឹមខែតុលា ឆ្នាំ២០២៥ កម្ពុជាបានអនុម័តស្តង់ដារជាតិចំនួន ១.១៥៣ រួមទាំងស្តង់ដារថ្មីចំនួន ២១ ដែលទើបត្រូវបានអនុម័តដោយក្រុមប្រឹក្សាស្តង់ដារជាតិកាលពីខែកញ្ញា ឆ្នាំ២០២៥។
លោករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យម្ចាស់សហគ្រាស ឧស្សាហករ ផលិតករ និងសេវាករក្នុងស្រុក ខិតខំអនុវត្ត និងអនុលោមតាមស្តង់ដារជាតិ ឬស្តង់ដារអន្តរជាតិក្នុងកម្រិតខ្ពស់តាមដែលអាចធ្វើបាន។
លោក ហែម វណ្ណឌី បានបន្ថែមថា៖ “ស្តង់ដារគឺជាមូលដ្ឋាននៃសុវត្ថិភាព ការបង្កើតថ្មី និងការជឿជាក់របស់អ្នកប្រើប្រាស់។ សូមចាត់ទុកស្តង់ដារដូចជាលិខិតឆ្លងដែនសម្រាប់ផលិតផលរបស់យើង ដើម្បីប្រកួតប្រជែង និងទទួលបានទំនុកចិត្តទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។”
នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ អង្គការស្តង់ដារអន្តរជាតិ (ISO) ទើបបានអនុម័តដំឡើងកម្រិតសមាជិកភាពរបស់កម្ពុជា ពី ”សមាជិកទំនាក់ទំនង” ទៅជា “សមាជិកពេញសិទ្ធិ” នៅក្នុងកិច្ចប្រជុំមហាសន្និបាតលើកទី៤៧ របស់ខ្លួននៅប្រទេសរវ៉ាន់ដា ដែលជាវឌ្ឍនភាពដ៏សំខាន់មួយទៀតសម្រាប់កម្ពុជា។

លោក ចាន់ សូផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា បានលើកឡើងថា ក្នុងនាមជាសមាជិកពេញសិទ្ធិ កម្ពុជាមានសិទ្ធិចូលរួមនៅក្នុងគណៈកម្មការបច្ចេកទេសរបស់អង្គការ ISO ចូលរួមអភិវឌ្ឍស្តង់ដារពិភពលោក និងការពារផលប្រយោជន៍ជាតិនៅលើឆាកអន្តរជាតិក្នុងវិស័យស្តង់ដារ។
លោកបានលើកឡើងថា៖ ការដំឡើងកម្រិតសមាជិកភាពនេះអនុញ្ញាតឱ្យកម្ពុជាមានសំឡេងក្នុងការអភិវឌ្ឍស្តង់ដារអន្តរជាតិដែលផ្តល់ផលដល់ឧស្សាហកម្ម និងពាណិជ្ជកម្មរបស់យើង ហើយក៏ជាការបើកឱកាសដ៏សំខាន់សម្រាប់ទាំងវិស័យសាធារណៈ និងឯកជន ក្នុងការសហការអភិវឌ្ឍស្តង់ដារដែលផ្តោតលើអាទិភាពជាតិរបស់កម្ពុជាផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


