សេដ្ឋកិច្ច
តម្លៃមាស បន្តកើនឡើងបំបែកកំណត់ត្រាថ្មី
តម្លៃហាងឆេងមាសបានបន្តកើនឡើងខ្ពស់ដល់ជាង ៥ ១០០ ដុល្លារក្នុងមួយតម្លឹង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្នុងប្រវត្តិសាស្ត្រមិនធ្លាប់មាន ដោយសារអត្រាការប្រាក់ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក និងស្ថានភាពភូមិសាស្ត្រនយោបាយពិភពលោក។

គិតត្រឹមម៉ោង ៩ ព្រឹកនេះ តម្លៃមាសបានហក់ឡើងដល់ ៥ ១០០ ដុល្លារ ក្នុងមួយតម្លឹង ដោយសារអាមេរិកត្រៀមកាត់បន្ថយអត្រាការប្រាក់ម្ដងទៀតនៅចុងឆ្នាំនេះ។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities កត្តាដែលរុញច្រានឱ្យតម្លៃហាងឆេងមាសកើនឡើងខ្លាំង គឺពាក់ព័ន្ធជាមួយនឹងទំនុកចិត្ត ទាំងវិនិយោគិន និងធនាគារ ដែលគេមើលឃើញថា ប្រាក់ដុល្លារ ទោះបីជារក្សាអត្រាការប្រាក់ក៏ដោយ ឬក៏ដំឡើងអត្រាការប្រាក់ក៏ដោយគ្រាន់តែទប់ក្នុងការ ការពារអត្រាអតិផរណាកើនឡើងតែប៉ុណ្ណោះ។

អ្នកស្រី ហ៊ង រីណា អាជីវករលក់មាសផ្សារធំថ្មី បានឱ្យដឹងថា តម្លៃមាសបានកើនឡើងរាល់ថ្ងៃ ខណៈសកម្មភាពទិញ-លក់ស្ងប់ស្ងាត់ ដោយសារការបារម្ភរបស់អតិថិជន។
អាជីវកររូបនេះ បានបញ្ជាក់ថា មានអតិថិជនមួយៗទិញដែរ ប៉ុន្តែទិញជាដុំមាសជាគីឡូ ខណៈគ្រឿងមាសលែងមានជួញដូរហើយ៕

អត្ថបទ៖ ឡេង ដេត
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


