Connect with us

សេដ្ឋកិច្ច

​តម្លៃ​ហាងឆេង​មាស​ហក់​ឡើង​វិញ​ដល់​ជិត​ ៥ ​ពាន់ដុល្លារ ​ក្នុង​មួយ​តម្លឹង​

បានផុស

នៅ

តម្លៃ​ហាងឆេង​មាស​បាន​ហក់​ឡើង​វិញ​ដល់ជិត ៥ ​ពាន់ដុល្លារ (៤៩៦០) ​​ក្នុង​មួយ​តម្លឹង ​នៅ​ព្រឹក​ថ្ងៃ​ពុធទី ២២ ​កក្កដា ​២០២៦ ​បន្ទាប់​ពីធ្លាក់ចុះដល់ជាង ​៤៨០០ ដុល្លារ ​ចាប់តាំងពីពាក់កណ្ដាលខែកក្កដា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​កើន​ឡើង​នៅ​ចំពេល​ដែលតម្លៃប្រាក់ដុល្លារ និងតម្លៃប្រេងបន្តកើនឡើង ដោយសារភាពតាន​តឹង​រវាង​អាមេរិក​ និង​អ៊ីរ៉ង់​ ដែលរក្សាក្ដីបារម្ភ​ពីការកើនឡើង​អតិផរណា​។

​អ្នកជំនាញយល់ឃើញថា ​ភាពតានតឹងរវាងសហរដ្ឋអាមេរិក ​និង​អ៊ីរ៉ង់ នៅតែជា​សម្ពាធ​ដែល​ធ្វើ​ឱ្យ​តម្លៃប្រេង ​និង​ទំនិញ​ហក់​ឡើង​។​

​លោក​ឧកញ៉ា ​ចិន សំណាង ​ថៅកែហាងពេជ្រ​ CSNJ ​មានប្រសាសន៍ថា ​ប្រសិនបើធនា​គាកណ្ដាល​អាមេរិក​បន្ត​រក្សា​អត្រា​ការប្រាក់ ​តម្លៃ​មាស​នឹង​មាន​លំនឹង​ល្អ ​ហើយ​នឹង​ហក់​ឡើង​វិញ​នៅ​ខែសីហា​។

អាជីវករផ្សារលក់មាសផ្សាធំថ្មី ​បានប្រាប់ឱ្យដឹងថា​ តម្លៃមាសប្រែប្រួលចុះឡើងខ្លាំង បច្ចុប្បន្ន​អតិថិជន​មិន​សូវ​ទៅលក់​មាស​ទេ។

គិតត្រឹមម៉ោង ៩៖០០ ព្រឹកថ្ងៃទី ២២ កក្កដា ២០២៦ តម្លៃមាសនៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញ លក់ចេញ ៤៩៤ ដុល្លារ​ ក្នុងមួយជី៕

អត្ថបទ៖ ឡេង ដេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម