សេដ្ឋកិច្ច
មន្ត្រីជាន់ខ្ពស់ជំរុញឱ្យពន្លឿនបញ្ចប់ឯកសារចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដើម្បីជាមូលដ្ឋានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច
មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានជំរុញឱ្យក្រុមការងារត្រូវបន្តសិក្សា និងរៀបចំឯកសារចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ នេះ ឱ្យបានរួចរាល់ក្នុងឆ្នាំ ២០២៥ នេះដើម្បីត្រៀមខ្លួន និងរៀបចំមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍឱ្យបានរឹងមាំសំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលខ្ពស់ក្នុងឆ្នំា ២០៥០។

នៅក្នុងកិច្ចប្រជុំពិភាក្សាស្វែងរកធាតុចូលលើសេចក្តីព្រាង «ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០» និងឯកសារទស្សនាទាន «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០២៦-២០៣៥» កាលពីថ្ងៃទី ១១ ខែវិច្ឆិកា លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានលើកឡើងថា ឯកសារ «ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០» នេះត្រូវបាន ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ រៀបចំសេចក្ដីព្រាងឯកសារដំបូងនៅឆ្នាំ ២០១៨-២០១៩ ដោយបានពិគ្រោះយោបល់ជាមួយក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។
ប៉ុន្តែការរៀបចំឯកសារនេះត្រូវបានផ្អាកមួយរយៈ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩, ស្ថានភាពសេដ្ឋកិច្ច សង្គម និង នយោបាយក្នុង និងក្រៅប្រទេស មានការប្រែប្រួលខ្លាំង ដូចជា ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅបន្តជាបញ្ហាប្រឈម, សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន, ជម្លោះ និងភាពតានតឹងនៅតំបន់មជ្ឈឹមបូព៌ា, ការប្រកួតប្រជែងដ៏ស្វិតស្វាញខាងផ្នែកពាណិជ្ជកម្មអន្តរជាតិជាដើម ដែលកត្តាទាំងនេះ អាចនឹងផ្តល់ផលប៉ះពាល់ដល់ការសម្រេចចក្ខុវិស័យកម្ពុជា។

លោកបណ្ឌិតសភាចារ្យបានបន្តថា ក្នុងកាលៈទេសៈដែលស្ថានភាព និងនិន្នាការតំបន់ និងសកល ប្រឈមនឹងហានិភ័យខ្ពស់ ដែលប្រទេសនានាត្រូវខិតខំប្រឹងប្រែង ដើម្បីប្រឈមនឹងវិបត្តិផង និងចាប់យកកាលានុវត្តភាពផង, ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ត្រូវបន្តសិក្សា និងរៀបចំឯកសារចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ នេះ ឱ្យបានរួចរាល់ក្នុងឆ្នាំ ២០២៥ នេះ ដើម្បីត្រៀមខ្លួន និងរៀបចំមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍឱ្យបានរឹងមាំ ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេស ចំណូលខ្ពស់ក្នុងឆ្នំា ២០៥០ ។
ជាមួយគ្នានេះ, លោកមបណ្ឌិតសភាចារ្យ បានស្នើអង្គប្រជុំផ្តល់ធាតុចូលទៅលើឯកសារ «ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០» និង ឯកសារទស្សនាទាន «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០២៦-២០៣៥» សំដៅកែលម្អសេចក្តីព្រាងឯកសារដ៏មានសារៈសំខាន់នេះ ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងល្អប្រសើរថែមទៀត មុននឹងស្នើសុំការសម្រេចរបស់រាជរដ្ឋាភិបាល។

អង្គប្រជុំ បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិដែលបានរៀបចំឯកសារនេះឡើង ប្រកបដោយខ្លឹមសារ និងភាពគ្រប់ជ្រុងជ្រោយ ព្រមទាំងគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចឱ្យបាននូវចក្ខុវិស័យក្នុងឆ្នាំ ២០៥០ ដោយមិនមានការរាថយ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ សំដៅធ្វើយ៉ាងណាឱ្យកម្ពុជាមានមូលដ្ឋានគ្រឹះ និងរនាំងរឹងមាំ សម្រាប់អ្នកជំនាន់ក្រោយ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


