Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិ​បន្តធ្លាក់ចុះក្បែរ ៦០ ដុល្លារ/បារ៉ែល

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិបាន​បន្តធ្លាក់ចុះនៅថ្ងៃសុក្រនេះ ដែលជាថ្ងៃបិទបញ្ចប់ការជួញដូរប្រចាំសប្ដាហ៍ ចំពេលសហរដ្ឋអាមេរិក​ជំំរុញកិច្ចព្រមព្រៀងសន្ដិភាព​អ៊ុយក្រែន-រុស្ស៊ី ដែល​អាច​បន្ថយការរំខានផ្នែកផ្គត់ផ្គង់ ហើយជំរុញលំហូរប្រេងរុស្ស៊ីចូលទីផ្សារសកលបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក ​Brent បានធ្លាក់ចុះ ៧១ សេន ឬ ១,១២% មកនៅត្រឹម ៦២,៦៧ ដុល្លារ/បារ៉៉ែល គិតត្រឹមម៉៉ោង ១០ ព្រឹកនៅទីក្រុងហុងកុង។ ចំណែកឯតម្លៃប្រេងអាមេរិក ម៉ោង WTI វិញ បាន​​ធ្លាក់ចុះ ៧១ សេន ឬ ១,២០% ដល់ ៥៨,២៩ ដុល្លារ/បារ៉ែល។

តម្លៃប្រេង Brent បា​នធ្លាក់ចុះ ០,២% និង WTI ធ្លាក់ចុះ ០,៥% ពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ ស្របពេលដែលតម្លៃប្រេងទាំង២ បាន​ធ្លាក់ចុះប្រមាណ ២% រួចហើយ គិតជាអត្រាប្រចាំសប្ដាហ៍។

ការបន្ត​ធ្លាក់ចុះថ្ងៃសុក្រ កើតឡើងនៅពេលដែលអាមេរិក​ជំរុញដំណោះស្រាយសន្តិភាពសម្រាប់ជម្លោះអ៊ុយក្រែន-រុស្ស៊ី ដែលបង្កើនក្ដីរំពឹងពីភាពស្រកស្រាន្តផ្នែកផ្គត់ផ្គង់ ចំពេលដែលលំហូរប្រេងលើទីផ្សារ​សកល​មាន​ច្រើនរួចស្រាប់ទៅហើយ ជាពិសេសពាក់ព័ន្ធនឹង​ការបង្កើនផលិតកម្មប្រេងរបស់ OPEC+ (អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត) ក្នុងបរិបទដែលតម្រូវការសកលនៅតែខ្សោយ។

ទណ្ឌកម្មរបស់អាមេរិកលើក្រុមហ៊ុនប្រេងរុស្ស៊ីធំំៗ ដែលរំពឹងចូលជាធរមាន​នៅថ្ងៃសុក្រនេះ បាន​ធ្វើឱ្យ​ប្រេងកើនឡើងបន្តិចនៅសប្ដាហ៍មុន ក៏ប៉ុន្តែនៅតែមិនអាចប៉ះប៉ូវលើក្ដីបារម្ភពីកំណើននៃការផ្គត់ផ្គង់ ដែលធ្វើឱ្យ​វិនិយោគិនលក់ភាគហ៊ុនប្រេងរបស់ខ្លួនចេញ។

ភាពរឹងមាំនៃប្រាក់ដុល្លារ ក៏រួមចំណែកធ្វើឱ្យ​ប្រេងធ្លាក់ចុះថ្លៃផងដែរ។ ​អ្នកជំនាញលើកឡើងថា ប្រាក់ដុល្លារកាន់តែរឹងមាំ ធ្វើឱ្យប្រេងកាន់តែ«ថ្លៃ»សម្រាប់អ្នកទិញដែលប្រើប្រាស់រូបិយប័ណ្ណផ្សេងទៀត ដូច្នេះតម្រូវការធ្លាក់ចុះ។ ប្រាក់ដុល្លារកំពុងកើនឡើងដោយសារតែវិនិយោគិនជឿថា ធនាគារកណ្តាលសហព័ន្ធអាមេរិក​ប្រហែលមិន​​កាត់បន្ថយអត្រាការប្រាក់នៅខែ​ធ្នូខាងមុខទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម