សេដ្ឋកិច្ច
ការប្រែប្រួលអាកាសធាតុ ធ្វើឱ្យវិស័យស្វាយចន្ទីកម្ពុជា មានភាពរអាក់រអួល
ឧស្សាហកម្មស្វាយចន្ទីរបស់កម្ពុជាកំពុងប្រឈមមុខនឹងបញ្ហាកាន់តែខ្លាំង ដោយសារការប្រែប្រួលអាកាសធាតុកំពុងផ្លាស់ប្តូរលំនាំអាកាសធាតុ និងរំខានដល់ផលិតកម្មដំណាំនៅទូទាំងតំបន់ដាំដុះសំខាន់ៗ។

ការអង្កេតជាក់ស្តែងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បង្ហាញថា របបទឹកភ្លៀងមិនទៀងទាត់ ពពកច្រើនអូសបន្លាយ និងខ្យល់ព្យុះទីហ្វុងនៅចុងរដូវ បានជះឥទ្ធិពល ដល់ការលូតលាស់របស់ស្វាយចន្ទី ដែលនាំឱ្យមានការលូតលាស់យឺតយ៉ាវ និងបារម្ភពីទិន្នផលថយចុះនាឆ្នាំ២០២៦ ខាងមុខ។
លោក Karthikeyan Ganapathi អ្នកជំនាញកសិកម្មនៃក្រុមហ៊ុន SK Plantation បានឱ្យដឹងថា ក្នុងខេត្តរតនគិរី ឆ្នាំ ២០២៥ បាននាំមកនូវបរិមាណទឹកភ្លៀងខ្ពស់ខុសពីធម្មតា ជាពិសេសចាប់ពីខែកញ្ញាដល់ខែវិច្ឆិកា រួមផ្សំជាមួយនឹងរយៈពេលយូរនៃការខ្វះពន្លឺព្រះអាទិត្យ។
លោកបានកត់សម្គាល់ថា៖ «លក្ខខណ្ឌទាំងនេះជះឥទ្ធិពលដោយផ្ទាល់ទៅលើលក្ខណៈសរីរវិទ្យារបស់ស្វាយចន្ទី» ដោយលើកឡើងពីភាពយឺតយ៉ាវនៃការបង្កើតពន្លក ការពន្យារពេលនៃការចេញផ្កា ការដក់ទឹកលើដីខ្សាច់លាយដីឥដ្ឋ និងសម្ពាធស្មៅលើសលប់ក្នុងដំណាក់កាលលូតលាស់សំខាន់ៗ។

កសិករនៅទូទាំងខេត្តដូចជាកំពង់ធំ និងរតនគិរី បានរាយការណ៍ពីការកើនឡើងនៃការខាតបង់ដែលបណ្តាលមកពីអាកាសធាតុអាក្រក់ រួមមាន របបទឹកភ្លៀងមិនអាចទាយទុកជាមុនបាន ខ្យល់ខ្លាំង និងការកើនឡើងសត្វល្អិត។ អ្នកជំនាញបានព្រមានថា បញ្ហាប្រឈមទាំងនេះទំនងជានឹងកាន់តែខ្លាំងឡើង នៅពេលដែលកម្ពុជាជួបប្រទះភាពប្រែប្រួលអាកាសធាតុដែលកាន់តែច្បាស់។
លោក Ganapathi បន្ថែមថា ការអន្តរាគមន៍ ភាពឆ្លាតវៃអាកាសធាតុ គឺចាំបាច់ជាបន្ទាន់។ វិធានការអាទិភាពរួមមាន៖ ការកែលម្អប្រព័ន្ធបង្ហូរទឹកដើម្បីកាត់បន្ថយការដក់ទឹក ការគ្រប់គ្រងស្មៅឱ្យបានទាន់ពេលវេលា និងដាំដំណាំគម្របដី ដើម្បីរក្សាសំណើមដី និងការត្រួតពិនិត្យចំការឱ្យបានញឹកញាប់សម្រាប់ការរកឃើញដំបូងនៃភាពតានតឹង(ស្ត្រេស) របស់រុក្ខជាតិ។
លោកបាននិយាយថា៖ «ការប្រែប្រួលអាកាសធាតុមិនមែនជាការគំរាមកំហែងពីចម្ងាយទៀតទេ វាបាននិងកំពុងផ្លាស់ប្តូរចំការរបស់យើងរួចហើយ»។ «ជាមួយនឹងការគ្រប់គ្រង និងការសម្រប ខ្លួនជាមុន វិស័យស្វាយចន្ទីអាចបន្តមានភាពធន់»។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងថា ការប្រែប្រួលអាកាសធាតុបង្កជាបញ្ហាប្រឈមដ៏ធំ ប៉ុន្តែកសិករបានត្រៀមខ្លះហើយសម្រាប់សម្របខ្លួន។
លោក អួន ស៊ីឡុត បន្ថែមថា សមាគមបានធ្វើការស្រាវជ្រាវ លើការងារជាក់ស្តែង និងបានណែនាំនូវដំណោះស្រាយ ជីបាញ់តាមស្លឹកដែលមានតម្លៃសមរម្យនិងផលិតដោយខ្លួនឯង ដូចជា មីក្រូសរីរាង្គដែលមានប្រសិទ្ធភាពខ្ពស់(HEM) និងបាក់តេរីមីក្រូសរីរាង្គមូលដ្ឋាន Bacillus subtilis (IMOBs)។
លោកបាននិយាយថា វិធីសាស្រ្តទាំងនេះបាន ជំរុញទិន្នផលស្វាយចន្ទីបានជាង ១០ ភាគរយ ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយ ខណៈពេលដែលកាត់បន្ថយថ្លៃដើមផលិត៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


