ព័ត៌មានអន្ដរជាតិ
ម៉៉ាឡេស៊ីបង្រ្កាបការទាញយកគ្រីបតូខុសច្បាប់ ក្រោយគេលួចប្រើអគ្គិសនីអស់ជាង ១ ប៊ីលានដុល្លារ
ម៉ាឡេស៊ីបានបង្កើនការបង្ក្រាបរបស់ខ្លួនលើការទាញយកលុយគ្រីបតូខុសច្បាប់ រួមទាំងប៊ីតខញ (Bitcoin) ក្រោយពីក្រុមហ៊ុនផ្ដល់សេវាកម្មសាធារណៈជាតិ Tenaga Nasional Bhd (TNB) បានរាយការណ៍កាលពីខែវិច្ឆិកាថា អគ្គិសនីក្នុងតម្លៃជាង ១ ប៊ីលានដុល្លារអាមេរិក ត្រូវបានគេលួចប្រើក្នុងរយៈពេល ៥ ឆ្នាំ កន្លងមក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។

ឥឡូវនេះ អាជ្ញាធរម៉ាឡេស៊ីកំពុងដាក់ពង្រាយដ្រូនដើម្បីស្វែងរកមើល «កំដៅមិនប្រក្រតី» ដែលជាសញ្ញាមួយបង្ហាញពីការទាញយកគ្រីបតូ និងប្រើប្រាស់ឧបករណ៍ចាប់សញ្ញាដោយដៃ ដើម្បីឆែកឆេរការប្រើប្រាស់ថាមពលខុសពីធម្មតា។ ក្នុងករណីខ្លះ ការស៊ើបអង្កេតចាប់ផ្តើមពីការត្អូញត្អែររបស់ប្រជាជនអំពីសំឡេងសត្វចម្លែកៗ ដែលអ្នកទាញយកគ្រីបតូថតទុកចាក់ ហើយប្រើប្រាស់ដើម្បីបិទបាំងសម្លេងម៉ាស៊ីនទាញយកគ្រីបតូរបស់ខ្លួន។
ក្រសួងថាមពលម៉ាឡេស៊ីបាននិយាយថា ខ្លួនបានរកឃើញទីតាំងទាញយកគ្រីបតូខុសច្បាប់ ប្រហែល ១៤ ០០០ កន្លែង ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដែលបង្កការលួចថាមពលប្រើប្រាស់អស់ប្រហែល ១,១ ប៊ីលានដុល្លារ។ នៅថ្ងៃទី ១៩ ខែវិច្ឆិកា រដ្ឋាភិបាលម៉ាឡេស៊ីបានបង្កើតក្រុមការងារពិសេសឆ្លងស្ថាប័នដែលពាក់ព័ន្ធនឹងក្រសួងហិរញ្ញវត្ថុ ធនាគារជាតិម៉ាឡេស៊ី និងក្រុមហ៊ុន TNB ដើម្បីសម្របសម្រួលការអនុវត្តច្បាប់។
ប្រធានក្រុមការងារនេះ លោក Akmal Nasrullah Mohd Nasir ដែលអនុរដ្ឋមន្ត្រីក្រសួងថាមពលផងដែរនោះ បានថ្លែងថា៖ «ហានិភ័យនៃការអនុញ្ញាតឱ្យសកម្មភាពបែបនេះកើតឡើង លែងត្រឹមតែជាការលួចទៀតហើយ។ អ្នកពិតជាអាចចូលប្រើប្រាស់របស់យើងបាន នោះវាក្លាយជាបញ្ហាប្រឈមមួយចំពោះប្រព័ន្ធរបស់យើង»។
គួរគូសបញ្ជាក់ថា ការទាញយកលុយគ្រីបតូ គឺស្របច្បាប់ក្នុងប្រទេសម៉ាឡេស៊ី ប៉ុន្តែប្រតិបត្តិករត្រូវតែចុះឈ្មោះ និងអនុវត្តតាមបទប្បញ្ញត្តិស្តីពីប្រសិទ្ធភាពបរិស្ថាន និងថាមពល។ សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ការក្លែងបន្លំម៉ែត្រអគ្គិសនី ឬលួចតភ្ជាប់ថាមពល គឺជាការរំលោភលើច្បាប់ផ្គត់ផ្គង់អគ្គិសនី៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


