Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនស៊ីម៉ងត៍ SCG យកវៀតណាមធ្វើជាទីតាំងផលិតកម្ម និងច្រកនាំចេញប្រចាំអាស៊ាន

បានផុស

នៅ

ក្រុមហ៊ុនស៊ីម៉ងត៍ និងសម្ភារៈសំណង់ឈានមុខគេរបស់ថៃ SCG ​បានប្រកាសថា ក្រុមហ៊ុនកំណត់យកប្រទេសវៀតណាមជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រដ៏សំខាន់​ប្រចាំតំបន់​ ​ដោយបង្កើនសមត្ថភាពផលិតកម្ម និងពង្រីក​ច្រកនាំចេញ​ទៅកាន់ទីផ្សារពិភពលោក។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation កាលពីពេលថ្មីៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុទ្ធសាស្រ្តរបស់ខ្លួន សម្រេចឡើងដោយ​មើលឃើញពីភាពរីកចម្រើនរបស់វៀតណាមក្លាយជាមហាអំណាច​សេដ្ឋកិច្ចមួយ​នៅអាស៊ីអាគ្នេយ៍ ចំពេលដែលរដ្ឋាភិបាល​ប្រទេសនេះ ជំរុញកំណែទម្រង់ឧស្សាហកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង ក្រោមគោលដៅអព្យាក្រឹត្យកាបូន។ ​​

នាយកប្រចាំប្រទេសរបស់ SCG នៅវៀតណាម លោក Kulachet Dharachandra បានគូសបញ្ជាក់ថា ​វៀតណាមគឺជាទីផ្សារដ៏សំខាន់ជាយុទ្ធសាស្ត្រសម្រាប់ SCG ជាមួយនឹងការវិនិយោគសរុបលើសពី ៧ ប៊ីលានដុល្លារអាមេរិក ​គ្របដណ្ដប់លើក្រុមហ៊ុនចំនួន ២៨ ដែលស្មើនឹង ២៨% នៃទ្រព្យសកម្មសរុបរបស់ SCG។

ក្រុមហ៊ុនស៊ីម៉ង់ត៍ និងសម្ភារៈសំណង់ SCG បានដំណើរការនៅ​វៀតណាមអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ដោយ​មានមូលដ្ឋានផលិតកម្មនៅតំបន់កណ្តាល និងភាគខាងត្បូង ​ដែល​គាំទ្រដល់កំណើនទីផ្សារក្នុងស្រុក ​និង​បម្រើជាមជ្ឈមណ្ឌលផលិតកម្មយុទ្ធសាស្ត្រ សម្រាប់ការនាំចេញទៅកាន់ទីផ្សារពិភពលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម