សេដ្ឋកិច្ច
MISTI ជំរុញការចុះបញ្ជីកម្មសិទ្ធិឧស្សាហកម្ម ដើម្បីគាំទ្រនវានុវត្តន៍ និងឧស្សាហកម្ម ៤.០
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «នីតិវិធីចុះបញ្ជីកម្មសិទ្ធិឧស្សាហកម្ម និងការប្រើប្រាស់ប្រព័ន្ធ E-Filing សម្រាប់ប្រកាសនីយបត្រតក្កកម្ម និងគំនូរឧស្សាហកម្ម» សំដៅជំរុញការចុះបញ្ជីកម្មសិទ្ធិឧស្សាហកម្ម ដើម្បីគាំទ្រនវានុវត្តន៍ និងឧស្សាហកម្ម ៤.០។

ថ្លែងក្នុងឱកាសនោះ លោក ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីតួនាទីសំខាន់នៃប្រព័ន្ធកម្មសិទ្ធបញ្ញារបស់ជាតិ ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង និងនវានុវត្តន៍។
លោកបានលើកឡើងថា ការយល់ដឹងពីប្រព័ន្ធចុះបញ្ជីសិទ្ធបញ្ញាច្បាស់លាស់ សាមញ្ញ និងទំនើប គឺជាមូលដ្ឋានសម្រាប់ការច្នៃប្រឌិត ការបង្កើតផលិតផលថ្មីៗ និងការគាំទ្រអាជីវកម្មធុនតូច មធ្យម និងធំទាំងអស់។
លោក បានរំលេចពីការបន្តអនុវត្តកិច្ចសហប្រតិបត្តិការជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) រួមទាំងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មកម្មសិទ្ធិបញ្ញាជំនាន់ទី៣ (IPAS3) និងការដាក់ឱ្យដំណើរការសេវាចុះបញ្ជីអនឡាញសម្រាប់ប្រកាសនីយបត្រតក្កកម្ម ម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលប្រព័ន្ធឌីជីថលទាំងនេះត្រូវបានរៀបចំឡើង ដើម្បីកាត់បន្ថយពេលវេលា និងការចំណាយសម្រាប់អ្នកដាក់ពាក្យសុំ ព្រមទាំងបង្កើនតម្លាភាព និងប្រសិទ្ធភាព។

លោក ភោគ សុវណ្ណរិទ្ធ បានបន្ថែមថា «ប្រព័ន្ធកម្មសិទ្ធិបញ្ញាដែលមានប្រសិទ្ធភាព ទំនើប និងងាយស្រួលប្រើប្រាស់ គឺជាឫសគល់មួយដ៏សំខាន់ សម្រាប់ជំរុញការច្នៃប្រឌិតក្នុងស្រុក ទាក់ទាញការវិនិយោគពីបរទេស និងការពារលទ្ធផលនៃការស្រាវជ្រាវ និងអភិវឌ្ឍន៍»។
គួរគូសបញ្ជាក់ថា សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងស្ថាប័នពាក់ព័ន្ធ មន្ទីររាជធានី–ខេត្ត សាកលវិទ្យាល័យ សហគ្រាសធុនតូចនិងមធ្យម អ្នកជំនាញ និងសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ដើម្បីពង្រឹងការយល់ដឹងអំពីនីតិវិធី E-filing និងការការពារកម្មសិទ្ធិបញ្ញា ខណៈដែលកម្ពុជាកំពុងវិវត្តឆ្ពោះទៅរកសេដ្ឋកិច្ចផ្អែកលើចំណេះដឹង និងនវានុវត្តន៍ ស្របនឹងការអភិវឌ្ឍឧស្សាហកម្មជំនាន់ទី៤៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


