Connect with us

សេដ្ឋកិច្ច

សហគ្រាសកែច្នៃស្វាយចន្ទី ​ចាប់ដៃជាមួយ​កសិករ ​ជំរុញផលិតកម្មសរីរាង្គ​

បានផុស

នៅ

ក្រុមហ៊ុន Ample Agro Product Co., Ltd សហការជាមួយក្រុមហ៊ុន S’trei Corporation Co., Ltd បាន​ចុះអនុស្សរណៈយោគយល់ (MoU) ជាមួយសហគមន៍កសិកម្មផលិតស្វាយចន្ទីសរីរាង្គ ខេត្តព្រះវិហារ ស្តីពី «កិច្ចសហ​ការ​ប្រតិបត្តិការគាំទ្រ និងជំរុញផលិតកម្មស្វាយចន្ទីសរីរាង្គ» ក្រោម​ការសម្របសម្រួលរបស់សហព័ន្ធស្វាយចន្ទីកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះ MoU នេះ មានគោលបំណងរួមគ្នាស្ថាបនាខ្សែសង្វាក់ផលិតកម្មស្វាយចន្ទីសរីរាង្គ ដែលមានស្តង់ដារ គុណភាព និងនិរន្តរភាព ដើម្បីលើកកម្ពស់ជីវភាពកសិករ និងការអភិវឌ្ឍវិស័យ​កសិកម្មសរីរាង្គនៅកម្ពុជា។

​សហគមន៍កសិកម្មចន្ទីចំនួន ៥ សហគមន៍ ចូលរួម, មាន ៤ សហគមន៍មកពីស្រុករវៀង និង ១ សហគមន៍មកពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។​ សហគមន៍ទាំងនេះអាចផលិតស្វាយចន្ទីសរីរាង្គ​បានប្រមាណជាង ២០០ តោន ដែលមានតម្លៃតាមទីផ្សារជាក់ស្តែង។

​​ក្រុមហ៊ុន Ample Agro Product និង S’trei Corporation Co., Ltd នឹងផ្តល់ការគាំទ្រ​ ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីជួយសហគមន៍ទទួលបានវិញ្ញាបនបត្រស្វាយចន្ទីសរីរាង្គ ព្រមទាំង ទទួល​បញ្ជា​ទិញ​ស្វាយចន្ទី ពី សហគមន៍ ដើម្បីយកទៅកែច្នៃ និងផ្គត់ផ្គង់ទៅទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារអឺរ៉ុប (អាល្លឺម៉ង់) និងសហរដ្ឋអាមេរិក។

​យោងតាមសមាគមស្វាយចន្ទីកម្ពុជា ​នៅក្នុងឆ្នាំ ២០២៥ ​កម្ពុជារកប្រាក់ចំណូលបាន ​១,៥ ​ពាន់លានដុល្លារ ​ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ១ លានតោន​​ កើនឡើង ២៧% ធៀបនឹងឆ្នាំ ២០២៤៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម