ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិហក់ឡើង ៣% ម្សិលមិញ ជុំវិញព្យុះព្រិលនៅសហរដ្ឋអាមេរិក
តម្លៃប្រេងអន្តរជាតិបានកើនឡើងជាង ៣% ពេលបិទការជួញដូរនៅថ្ងៃអង្គារ បន្ទាប់ពីព្យុះព្រិលដ៏អាក្រក់បានបង្កការរំខានដល់ផលិតកម្មប្រេង ហើយបង្អាក់ទាំងស្រុងនូវការនាំចេញប្រេងពីទីផលិតកម្មនៅតំបន់ឈូងសមុទ្រម៉ិកស៊ិកកាលពីចុងសប្ដាហ៍កន្លងទៅ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ១,៩៨ ដុល្លារ ឬ ៣,០២% ពេលបិទការជួញដូរ ខណៈតម្លៃប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) បានកើនឡើង ១,៧៦ ដុល្លារ ឬ ២,៩% ដល់ ៦២,៣៩ ដុល្លារ/បារ៉ែល។
តម្លៃប្រេងទាំង២ បានបន្តកើនឡើងក្នុងអត្រាតិចតួចទៀត សម្រាប់ការជួញដូរនៅលើទីផ្សារអាស៊ី នាព្រឹកថ្ងៃពុធ (២៨ មករា) នេះ ចំពេលដែលវិនិយោគិនបន្តវិភាគមើលពីស្ថានការណ៍ ដែលរួមបញ្ចូលទាំងក្ដីបារម្ភពីការរំខានផ្នែកផ្គត់ផ្គង់ ក្រោយកាហ្សាក់ស្ថានផ្អាកផលិតកម្មប្រេងនៅវាលប្រេងចំនួន២ធំៗ និងភាពតានតឹងនៅមជ្ឈិមបូព៌ា។
កន្លងមក តម្លៃប្រេងត្រូវបានជួញដូរក្នុងរង្វង់លើ ឬក្រោម ៦០ ដុល្លារ/បារ៉ែល បន្តិចបន្តួច ដោយសារតែភាពតានតឹងពាណិជ្ជកម្ម សុទិដ្ឋិនិយមពីដំណោះស្រាយសន្តិភាពអ៊ុយក្រែន-រុស្ស៊ី និងកំណើនការផ្គត់ផ្គង់សកលដែលលើសតម្រូវការជាដើម។
យ៉ាងណាមិញ ការហក់ឡើងជាង ៣% កាលពីថ្ងៃអង្គារ កើតឡើងក្រោយអ្នកវិភាគ និងអ្នកជួញដូរ បានប៉ាន់ប្រមាណថា ផលិតកម្មប្រេងអាមេរិក បានធ្លាក់ចុះ ២ លានបារ៉ែល/ថ្ងៃ ឬប្រហែល ១៥% នៃផលិតកម្មជាតិ កាលពីចុងសប្ដាហ៍កន្លងទៅ ដោយសារតែព្យុះព្រិលនៃរដូវរងាដ៏អាក្រក់ ដែលបក់បោកទូទាំងប្រទេស ហើយបង្កើតជាបញ្ហាប្រឈមសម្រាប់ហេដ្ឋារចនាសម្ព័ន្ធថាមពល និងបណ្តាញអគ្គិសនី។
ការនាំចេញប្រេងឆៅ និងឧស្ម័នធម្មជាតិពង្រាវ ពីតំបន់ឆ្នេរជាប់ឈូងសមុទ្រម៉ិកស៊ិក ត្រូវបានកាត់ផ្ដាច់ទាំងស្រុងកាលពីថ្ងៃអាទិត្យដោយសារតែបញ្ហាធាតុអាកាសដដែល។
អ្នកជំនាញលើកឡើងថា ព្យុះព្រិលនៅអាមេរិក ការផ្អាកផលិតកម្មនៅកាហ្សាក់ស្ថាន និងភាពតានតឹងនៅមជ្ឈិមបូព៌ា ធ្វើឱ្យក្ដីបារម្ភផ្នែកផ្គត់ផ្គង់កើនឡើង ដែលជាហេតុធ្វើឱ្យប្រេងឡើងថ្លៃទៅតាមនោះដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


