ព័ត៌មានអន្ដរជាតិ
ប្រាក់ចំណេញឧស្សាហកម្មចិន កើនឡើងជាលើកដំបូងក្នុងរយៈពេល៤ឆ្នាំ នៅឆ្នាំមុន
ទិន្នន័យពីការិយាល័យស្ថិតិជាតិចិន (NBS) ដែលចេញផ្សាយកាលពីថ្ងៃអង្គារ បានបង្ហាញថា ប្រាក់ចំណេញឧស្សាហកម្មរបស់ប្រទេសចិនបានកើនឡើងនៅឆ្នាំ ២០២៥ ដែលជាកំណើនលើកដំបូងចាប់តាំងពីឆ្នាំ ២០២១ ជំរុញដោយកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់សង្គ្រាមតម្លៃ និងជំរុញការនាំចេញ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ប្រាក់ចំណេញក្រុមហ៊ុនឧស្សាហកម្ម បានកើនឡើង ០,៦% សម្រាប់ឆ្នាំ ២០២៥ ដោយបញ្ច្រាស់ការធ្លាក់ចុះ ៤ ឆ្នាំមុននោះ។ គិតតែក្នុងខែធ្នូ ប្រាក់ចំណេញឧស្សាហកម្ម បានកើនឡើង ៥,៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន បន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំងក្នុងខែវិច្ឆិកា។
កំណើនសេដ្ឋកិច្ចខ្សោយ បានធ្វើឱ្យបរិមាណប្រាក់ចំណេញក្នុងវិស័យដូចជារថយន្ត និងបន្ទះសូឡារថយចុះ ដែលជំរុញឱ្យមានអន្តរាគមន៍ពីរដ្ឋាភិបាល។ ខណៈតម្លៃផលិតកម្មនៅតែធ្លាក់ចុះ ការនាំចេញដ៏រឹងមាំ បានជួយប៉ះប៉ូវលើកម្សោយតម្រូវការក្នុងស្រុក។ លើសពីនេះ ការធ្វើពិពិធកម្មការនាំចេញលើសពីសហរដ្ឋអាមេរិក ក៏ជួញកាត់បន្ថយផលប៉ះពាល់នៃពន្ធគយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ផងដែរ។
បើតាមទិន្នន័យ ភាពរឹងមាំនៃការនាំចេញ បានជួយឱ្យឧស្សាហកម្មរថយន្តត្រឡប់ទៅរកកំណើនប្រាក់ចំណេញវិញនៅឆ្នាំ ២០២៥ ជាមួយនឹងអត្រាកំណើន ០,៦% បន្ទាប់ពីការធ្លាក់ចុះ ៨% កាលពីឆ្នាំ ២០២៤។
ទោះបីជាយ៉ាងណាក៏ដោយ មន្រ្តីស្ថិតិ NBS លោក Yu Weining បាននិយាយថា ផលប៉ះពាល់ពីបម្រែបម្រួលនៃបរិយាកាសខាងក្រៅ កំពុងកើនឡើង ដែលធ្វើឱ្យមាន «ការលំបាកក្នុងការផ្លាស់ប្តូរ និងការធ្វើឱ្យប្រសើរឡើងនៃឧស្សាហកម្ម ហើយសហគ្រាសមួយចំនួននៅតែប្រឈមមុខនឹងការលំបាកខ្លះៗក្នុងការផលិត និងប្រតិបត្តិការ»។
ដោយឡែកប្រាក់ចំណេញរបស់ក្រុមហ៊ុនរដ្ឋឯណោះវិញ បានធ្លាក់ចុះ ៣,៩% ខណៈប្រាក់ចំណេញរបស់ក្រុមហ៊ុនឯកជនមានស្ថេរភាព ហើយក្រុមហ៊ុនបរទេសកើនឡើង ៤,២%។
គួរគូសបញ្ចាក់ថា ទិន្នន័យរបស់ NBS គឺគ្របដណ្តប់លើក្រុមហ៊ុនឧស្សាហកម្មដែលមានប្រាក់ចំណូលប្រចាំឆ្នាំយ៉ាងហោចណាស់ ២០ លានយ័ន (២,៨៨ លានដុល្លារ)៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ២៤ ម៉ោង agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


