ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិហក់ឡើងកាន់តែខ្ពស់ ដល់ជាង ៩០ ដុល្លារ/បារ៉ែល
តម្លៃប្រេងអន្តរជាតិបានហក់ឡើងកាន់តែខ្ពស់ដល់ជាង ៩០ ដុល្លារ/បារ៉ែល ពេលបិទការជួញដូរកាលពីថ្ងៃសុក្រ ដែលជាថ្ងៃបិទការជួញដូរប្រចាំសប្ដាហ៍ ដោយសារតែជម្លោះរវាងអ៊ីស្រាអែល/សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបង្កកង្វល់ផ្នែកផ្គត់ផ្គង់ប្រេងទូទាំងសកល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ៧,២៨ ដុល្លារ ឬ ៨,៥២% ដល់ ៩២,៦៩ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងអាមេរិក ម៉ាក West Texas Intermediate crude (WTI) បានកើនឡើង ៩,៨៩ ដុល្លារ ឬ ១២,២១% ដល់ ៩០,៩០ ដុល្លារ/បារ៉ែល។
ក្នុងអត្រាប្រចាំសប្ដាហ៍ តម្លៃប្រេង WTI បានកើនឡើង ៣៥,៦៣% និងតម្លៃប្រេងម៉ាក Brent ២៧% ដែលជាកំណើនប្រចាំសប្ដាហ៍ដ៏ខ្ពស់បំផុតរាប់តាំងពីវិបត្តិកូវីដ១៩ក្នុងរដូវផ្ការីកឆ្នាំ ២០២០។
គេមើលឃើញថា តម្លៃប្រេង WTI កើនឡើងច្រើនជាងតម្លៃប្រេងម៉ាក Brent ២ថ្ងៃជាប់ៗគ្នាហើយ ចំពេលដែលក្រុមហ៊ុនចម្រាញ់ប្រេងនៅទូទាំងពិភពលោក ប្រញាប់ប្រញាល់ទិញប្រេងឆៅពីប្រភពផ្សេងៗ ដើម្បីជំនួសប្រេងដែលពួកគេមិនអាចនាំចូលពីមជ្ឈិមបូព៌ា ដោយសារតែការរំខានការផ្គត់ផ្គង់មជ្ឈិមបូព៌ា ក្រោយច្រកហ័រមូហ្ស ដែលរួមចំណែកប្រមាណ ២០% ដល់ការដឹកជញ្ជូនប្រេងសម្រាប់តម្រូវការប្រចាំថ្ងៃរបស់ពិភពលោក ត្រូវបានបិទខ្ទប់ដោយសារតែជម្លោះ។
ចំពេលដែលជម្លោះមិនទាន់បង្ហាញសញ្ញាស្រាកស្រាន្ត ហើយដំណឹកជញ្ជូនតាមច្រកហ័រមូហ្សបន្តជាប់គាំងដែលអាចអូសបន្លាយរយៈពេលយូរ អ្នកវិភាគទីផ្សារខ្លះបានព្យាករថា តម្លៃប្រេងអាចឡើងលើស ១០០ ដុល្លារ/បារ៉ែល ខណៈធនាគារវិនិយោគអាមេរិក JP Morgan រំពឹងថាវាអាចឡើងដល់ ១២០/បារ៉ែល ហើយមន្រ្តីថាមពលកាតា ថាអាចដល់ ១៥០ ដុល្លារ/បារ៉ែល ផងក៏ថាបាន៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


