ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនអាកាសចរណ៍វៀតណាម គ្រោងកាត់ជើងហោះហើរក្នុងស្រុក ព្រោះខ្វះប្រេងយន្តហោះ
អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមមានគម្រោងកាត់បន្ថយជើងហោះហើរក្នុងស្រុកចំនួន ២៣ ជើង/សប្តាហ៍ចាប់ពីខែមេសាតទៅ ដោយសារតែកង្វះខាតប្រេងឥន្ធនៈយន្តហោះដែលបណ្ដាលមកពីជម្លោះនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airlines) ដែលគ្រប់គ្រងដោយរដ្ឋ នឹងផ្តល់អាទិភាពដល់ផ្លូវហោះហើរសំខាន់ៗចំពោះការតភ្ជាប់ជាតិ ពាណិជ្ជកម្ម ទេសចរណ៍ ការទូត និងការធ្វើដំណើរក្នុងស្រុក។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ CAAV ចេញផ្សាយនៅយប់ថ្ងៃចន្ទ។
សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី ១ ខែមេសា Vietnam Airlines នឹងផ្អាកប្រតិបត្តិការផ្លូវហោះហើរក្នុងស្រុកចំនួន ៧ និងកាត់ជើងហោះហើរចំនួន ២៣/សប្ដាហ៍ ដើម្បីសន្សំសំចៃប្រេងឥន្ធនៈ។
ក្រៅពី Vietnam Airlines ក្រុមហ៊ុនអាកាសចរណ៍ VietJet Aviation JSC ក៏កាត់បន្ថយជើងហោះហើរក្នុងស្រុកមួយចំនួនផងដែរ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន Bloomberg។
ដោយឡែកក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways ឯណោះវិញ បាននិយាយថា ខ្លួននឹងខិតខំរក្សាជើងហោះហើរក្នុងអំឡុងពេលធ្វើដំណើរកំពូល ទោះបីជាប្រេកង់ជើងហោះហើរអាចទាបជាងឆ្នាំមុន ប្រសិនបើតម្លៃប្រេងបន្តខ្ពស់ក៏័ដោយ។ ក្រុមហ៊ុនបានអំពាវនាវឱ្យរដ្ឋាភិបាលផ្តល់ការគាំទ្របន្ថែមទៀតដល់ក្រុមហ៊ុនអាកាសចរណ៍ រួមទាំងការកាត់បន្ថយពន្ធការពារបរិស្ថាន និងពន្ធប្រេងឥន្ធនៈអាកាសចរណ៍។
គួររំឭកថា កាលពីពាក់កណ្ដាលខែមីនា CAAV បានព្រមានឱ្យបណ្ដាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកត្រៀមខ្លួនកាត់បន្ថយជើងហោះហើរចាប់ពីខែមេសា បន្ទាប់ពីចិន និងថៃបានបញ្ឈប់ការនាំចេញប្រេងឥន្ធនៈយន្តហោះជុំវិញសង្គ្រាមនៅអ៊ីរ៉ង់ ដែលបង្កើនហានិភ័យនៃកង្វះខាត។
វៀតណាមមានរោងចក្រចម្រាញ់ប្រេងក្នុងស្រុកចំនួន២ ដែលផ្គត់ផ្គង់ប្រហែល ៧០% នៃតម្រូវការក្នុងស្រុក ប៉ុន្តែប្រទេសនេះនាំចូលប្រេងឆៅជាង ៨០% ពីមជ្ឈិមបូព៌ា ដែលធ្វើឱ្យវៀតណាមនៅតែរងហានិភ័យខ្លាំងពីវិបត្តិមជ្ឈិមបូព៌ា។ លើសពីនេះ ប្រហែល ៧០% នៃប្រេងយន្តហោះរបស់វៀតណាម ត្រូវបាននាំចូល ដែលភាគច្រើនមកពីចិន និងថៃ។
ក្រៅពីការកាត់បន្ថយជើងហោះហើរ CAAV បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាមក៏កំពុងរៀបចំអនុវត្តការគិតថ្លៃសំបុត្រយន្តហោះបន្ថែមសម្រាប់ផ្លូវហោះហើរអន្តរជាតិ ចាប់ពីដើមខែមេសាផងដែរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


