សេដ្ឋកិច្ច
រដ្ឋមន្ត្រីក្រសួងរ៉ែអះអាង ប្រេង និងឧស្ម័ន បន្តនាំចូលកម្ពុជា ទោះបីស្ថានភាពមជ្ឈិមបូព៌ាកំពុងតានតឹង
លោក កែវ រតនៈ រដ្ឋមន្ត្រីមន្ត្រីក្រសួងរ៉ែ និងថាមពល បានប្រាប់ឱ្យដឹងថា ស្ថានការណ៍នៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានជះឥទ្ធិពលខ្លាំងក្លាលើការនាំចូល និងការបញ្ជាទិញប្រេងឥន្ធនៈ និងឧស្ម័នមកកម្ពុជា។
ទោះបីជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំស្វែងរកដំណោះស្រាយ តាមរយៈការដាក់ចេញនូវគោលការណ៍នានា ដើម្បីគាំទ្រដល់ដៃគូសំខាន់ៗ ដែលជាក្រុមហ៊ុនវិនិយោគទាំងក្នុង និងក្រៅប្រទេស សំដៅធានាការផ្គត់ផ្គង់សម្រាប់អ្នកប្រើប្រាស់។

លោករដ្ឋមន្ត្រីអះអាងបែបនេះ ក្នុងពេលចុះជួបជាមួយតំណាងក្រុមហ៊ុនតេលា នៅខេត្តព្រះសីហហនុ នៅព្រឹកថ្ងៃទី ៣០ ខែមីនា ២០២៦។
លោក កែវ រតនៈ បាលើកឡើងថា ពិភពលោកកំពុងតែជ្រួលច្របល់រឿងបញ្ហាប្រេងបង្កចេញពីជម្លោះនៅមជ្ឈិមបូព៌ា ខណៈនៅតំបន់អាស៊ី រងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារច្រកសមុទ្រ Hormuz ដែលរាំងស្ទះដោយសង្គ្រាមគឺ ៨៤% ប្រេង និងឧស្ម័ននាំចេញពីច្រកនោះ មកតំបន់អាស៊ី។ តំបន់អាស៊ីកំពុងប្រឈមបញ្ហាខ្លាំង ដោយសារការបិទច្រកសមុទ្រ Hormuz។
ក្នុងពេលទស្សនាស្ថានីយបូមប្រេង និងឧស្ម័នរបស់ក្រុមហ៊ុនតេលា នៅខេត្តព្រះសីហនុ លោក កែវ រតនៈ បានបញ្ជាក់ថា នៅថ្ងៃនេះមានកប៉ាល់ដឹកឧស្ម័ន LPG មានចំណុះ ៣៤០០ តោន ចូលមកបង្គ្រប់ការផ្គត់ផ្គង់នៅកម្ពុជា។

លោក កែវ រតនៈបន្ថែមថា៖ «ក្នុងស្ថានភាពដ៏លំបាកនេះ ក្រុមហ៊ុនខិតខំអស់លទ្ធភាព ដើម្បីស្វែងរកប្រភពផ្គត់ផ្គង់មកកម្ពុជា ហើយការស្វែងរកប្រភពនេះ មិនថាប្រេងសាំង ប្រេងម៉ាស៊ូត ឬក៏ឧស្ម័ន LPG សុទ្ធតែដណ្ដើមគ្នាទិញ ដោយសារខ្វះគ្រប់កន្លែង មិនមែនមានន័យថា មានលុយដើរទៅកាម៉ង់ទិញបានទេ ក្នុងសភាពការលំបាកនេះ គឺថា មានលុយបញ្ជាទិញហើយ វាអត់មានផលិតផលឱ្យយើងទៀត»។
ផលិតផលតឹងតែងជាងគេមាន២ ប្រភេទ គឺប្រេងម៉ាស៊ូត និងឧស្ម័ន LPG ខណៈមានប្រទេស កម្ពុជា វៀតណាម បង់ក្លាដេស ស្រីលង្កា ឥណ្ឌា ប្រឈមនឹងការខ្វះ ឧស្ម័ន LPG ជាចម្បង។
ថ្ងៃនេះ មានកប៉ាល់ថ្មីមួយនាំចូលឧស្ម័ន LPG មក គឺមួយក្នុងចំណោមជើង ទាំង ៥ ដែលត្រូវរកចូលប្រចាំខែ ហើយការយក ៤ ឬ ៥ ជើង មួយខែនេះ គឺមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការនៅកម្ពុជាបានទេ។

លោក កែវ រតនៈ បន្ថែមថា បើករណីធម្មតា ក្រុមហ៊ុនតេលា ផ្គត់ផ្គង់ដល់ទៅ ៧ ជើងក្នុងមួយខែ។ ប៉ុន្តែក្នុងស្ថានភាពលំបាកនេះរក ៨ ជើងអត់បានទេ ដោយសារក្នុងតំបន់នេះ ទីផ្សារតឹងតែងខ្លាំងណាស់។
លោក កែវ រតនៈ បន្តអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសន្សំសំចៃប្រេងឥន្ធនៈ ខណៈរាជរដ្ឋាភិបាលកំពុងធ្វើការជាមួយដៃគូសំខាន់ៗទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីធានាថាយើងនៅតែមានប្រេង និងឧស្ម័នមកផ្គត់ផ្គង់ក្នុងស្រុក។
បើតាមលោករដ្ឋមន្ត្រី សភាពការណ៍មិនទាន់ធូរស្រាលនោះទេ ខណៈការព្យាករមិនទាន់ប្រាកដប្រជា ដោយសារស្ថានការសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា មិនទាន់មានសញ្ញាបញ្ចប់នោះទេ។
លោក កែវ រតនៈ លើកឧទាហរណ៍ថា បើសិនជាផ្ទះមួយមានឡានសាំង១ និងឡានម៉ាស៊ូត១ បើអញ្ចឹងសភាពការបច្ចុប្បន្ននេះ គឺជួយប្រើឡានសាំង ទុកម៉ាស៊ូតបន្ដិច ប្រសិនបើអាចធ្វើទៅបាន។ ហើយបើមានចង្ក្រាន្តឧស្ម័ន LPG ហើយអាចទិញចង្ក្រាន្តអគ្គិសនី ទៅប្រើអគ្គិសនីវិញ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


