សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្មត្រៀមផាកពិន័យ ១០ លានរៀលលើអ្នករកស៊ីតាមអនឡាញ ដែលមិនបានសុំច្បាប់
ក្រសួងពាណិជ្ជកម្មគ្រោងអនុវត្តច្បាប់ដើម្បីផាកពិន័យទៅដល់អ្នករកស៊ីតាមអនឡាញដែលមិនបានមកចុះបញ្ជីត្រឹមត្រូវជាមួយក្រសួងនៅពេលខាងមុខ ។ សម្រាប់អ្នករកស៊ីអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក គ្មានការអនុញ្ញាតនោះម្ចាស់អាជីវកម្មប្រឈមនឹងការផាកពិន័យ ១០ លានរៀល ឬត្រូវបញ្ឈប់ អាជីវកម្មផងដែរ ។
លោក ប៉ែន សុវិជាតិ បានបញ្ជាក់នៅថ្ងៃនេះថា នាយកដ្ឋានចុះបញ្ជីនៃក្រសួងពាណិជ្ជកម្មនឹងធ្វើសេចក្តីជូនដំណឹងថ្មីដែលកំណត់ពីកាលបរិច្ឆេទក្នុងការអនុ វត្តច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិងការផាកពិន័យក្នុងពេលវេលាសមស្របមួយនាពេលខាងមុខ។

បើតាម លោក ប៉ែន សុវិជាតិ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មពុំទាន់បានទទួលពាក្យស្នើសុំលិខិត អនុញ្ញាតឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកណាមួយនៅឡើយទេ ។ ប៉ុន្តែនាយកដ្ឋានទទួលបានការសាកសួរព័ត៌មានអំពីឯកសារតម្រូវនិង លកខ្ខណ្ឌផ្សេងៗជាច្រើនដើម្បីធ្វើការដាក់ពាក្យស្នើសុំ។
គួររំលឹកថា សួងពាណិជ្ជកម្មបានជូនដំណឹងដល់អ្នកប្រកបអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិកឱ្យមកស្នើសុំលិខិតអនុញ្ញាតសុំអាជ្ញាប័ណ្ណដើម្បីប្រតិបត្តិការស្របច្បាប់នៅកម្ពុជា កាលថ្ងៃទី ២៦ ខែឧសភា២០២១ ។ សេចក្តីជូនដំណឹងនោះបានឱ្យ អ្នកធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកត្រូវស្នើសុំលិខិតអនុ ញ្ញាតឬអាជ្ញាប័ណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម។
ក្រសួងពាណិជ្ជកម្មបានព្រមានថាក្នុងករណីសហគ្រាសឯកបុគ្គលនីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេសដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិច ត្រូនិកដោយគ្មានលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណនឹងត្រូវបញ្ឈប់សកម្មភាព និងរងពិន័យជាប្រាក់ដូចមានចែងក្នុងលិខិតបទដ្ឋានច្បាប់ជាធរមាន។
មន្ត្រីជាន់ខ្ពស់របស់ក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថាបើសិនបើការរកស៊ីអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិកគ្មានការអនុញ្ញាតនោះម្ចាស់អាជីវកម្មប្រឈមនឹងការផាកពិន័យ១០លានរៀលឬត្រូវបញ្ឈប់អាជីវកម្មផងដែរ។
ពាក់ព័ន្ធតម្លៃសេវានៃការស្នើសុំលិខិតអនុញ្ញាតឬអាជ្ញាបណ្ណមន្រ្តីបានបញ្ជាក់ថាការស្នើសុំលិខិតអនុញ្ញាតលក្ខណៈបុគ្គលមានតម្លៃ២០ម៉ឺនរៀល,លិខិតអនុ ញ្ញាតសម្រាប់សហគ្រាសឯកបុគ្គលមានតម្លៃ៤០ម៉ឺនរៀលនិងអាជ្ញាបណ្ណសម្រាប់ក្រុមហ៊ុនតម្លៃ១លានរៀល សម្រាប់ការស្នើសុំលិខិតអនុញ្ញាតឬអាជ្ញាបណ្ណ ពាណិជ្ជកម្មអេឡិចត្រូនិក ក្រុមហ៊ុន សហគ្រាស ឬ បុគ្គលរកស៊ីតាមអនឡាញទាំងអស់អាចដាក់ពាក្យស្នើសុំនៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មអគ្គនាយក ដ្ឋានសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ឬអាចចូលទៅកាន់គេហទំព័ររបស់ក្រសួងពាណិជ្ជកម្មដើម្បីស្វែងរកការស្នើសុំតាមអនឡាញក៏បាន។
គូសបញ្ជាក់ថាសេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកត្រូវបានរដ្ឋសភាអនុម័តជាស្ថាពរក្នុងសម័យប្រជុំពេញអង្គកាលពីថ្ងៃទី៨ខែតុលា ឆ្នាំ២០១៩។ សេចក្តីព្រាងច្បាប់នេះនឹងផ្តល់វិធានជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងនិងក្រៅប្រទេសប្រកបដោយ ទំនុកចិត្ត ៕
ដោយ៖ណារី
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


