Connect with us

សេដ្ឋកិច្ច

កម្ពុជា អាចទាក់ទាញអ្នកវិនិយោគវិស័យ​អចលនទ្រព្យខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ាន

បានផុស

នៅ

បើទោះជាស្ថិតនៅក្នុងវិបត្តិនៃកូវីដ-១៩ក្តី ក៏ស្ថានភាពវិស័យអចលនទ្រព្យនៅកម្ពុជា នៅតែប្រសើរជាងប្រទេសនៅក្នុងតំបន់អាស៊ាន ដោយសារតម្លៃអចលនទ្រព្យកម្ពុជា នៅមានតម្លៃធូរនៅឡើយ។ នេះបើតាមអ្នកជំនាញអចលនទ្រព្យនៅកម្ពុជា។

លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និ​ងភ្នាក់ងារ​អចលនវត្ថុ​ បានលើកឡើងថា តម្លៃអចលនទ្រព្យនៅកម្ពុជា នៅធូរថ្លៃនៅឡើយ បើធៀបទៅនឹងប្រទេសជិតខាងដូចជា ប្រទេសវៀតណាម និងថៃជាដើម។ លោកសង្កត់ធ្ងន់ថា វិស័យអចលនទ្រព្យកម្ពុជា នៅតែជាជម្រើសល្អសម្រាប់អ្នកវិនិយោគទាំងជាតិ និងអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញអចលនទ្រព្យរូបនេះ បន្ថែមដូច្នេះថា« ប្រទេសកម្ពុជា នៅមានតម្លៃអចលនទ្រព្យទាបនៅឡើយទេ កាលណាទាបគឺផ្តល់សក្កានុពលខ្ពស់សម្រាប់ទាក់ទាញអ្នកវិនិយោគ…ទោះបីគាត់ទិញដើម្បីវិនិយោគក៏ដោយ ឬទិញដើម្បីសាងសង់រោងចក្រ គឺគាត់ទទួលបានប្រាក់ចំណេញខ្ពស់ ជាក់ស្តែងអ្នកវិនិយោគកំពុងសម្លឹងរកមើលទិញអចលនវត្ថុឡើងវិញដែរ»។

ទោះបីជារយៈពេលជិត២ឆ្នាំ ដែលកម្ពុជា និងប្រទេសនៅក្នុងតំបន់អាស៊ានជួបវិបត្តិកូវីដ-១៩ក៏ដោយ ក៏តម្លៃអចលនទ្រព្យមិនធ្លាក់នោះទេ ប៉ុន្តែភាពប្រឈមដែលកើតឡើងគឺចំនួននៃការទិញលក់មានការធ្លាក់ចុះ ដោយសារវិបត្តិនេះ។ នេះជាការបញ្ជាក់របស់លោក ច្រឹក សុខនីម។

លោក ច្រឹក សុខនីម បានប៉ាន់ស្មានថា នៅដើមឆ្នាំ ២០២២ ខាងមុខនេះ កម្ពុជា នឹងមានកំណើនអ្នកវិនិយោគពីបរទេសក្នុងវិស័យអចលនទ្រព្យប្រមាណពី ៣០-៤០ភាគរយ ជាពិសេសនៅក្រោយពិធីបុណ្យចូលឆ្នាំចិន៕​

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម