ព័ត៌មានជាតិ
ការលក់ដូរនៅតំបន់ច្បារអំពៅ បានធ្លាក់ចុះ ក្រោយផ្ទះកូវីដ១៩
នៅតាមផ្សារតូចធំ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ បងប្អូនអ្នកលក់ដូរបានត្អូញត្អែគ្រប់គ្នា ដោយសារតែបាត់ម៉ូយមកទិញ ខណៈមានផ្ទុះឡើងនូវជំងឺកូវិដ១៩នាថ្ងៃទី២៨ ខែវិច្ឆិកា ដែលភាគច្រើនមានអ្នកច្បារអំពៅឆ្លងនោះ។ តាមប្រភពពីបងស្រី ប៊ុន រុន ជាអាជីវករលក់នៅផ្សារបន្លែច្បារអំពៅបាននិយាយប្រាប់ភ្នាក់ងារកម្ពុជាថ្មីនាព្រឹកថ្ងៃ៤ខែធ្នូនេះថា ចាប់តាំងពីមានផ្ទុះឡើងនូវជំងឺកូវិដ១៩នាថ្ងៃទី២៨ ខែវិច្ឆិកា ហើយក្នុងនោះមានប្រជាពលរដ្ឋរស់នៅក្នុងក្រុមទី៥ភូមិបឹងឈូកសង្កាត់និរោធមានឆ្លងជំងឺកូវិដ១៩មកគឺបាត់មនុស្សចូលមកទិញឥវ៉ាន់ក្នុងផ្សារសឹង៤០ភាគរយដែលក្នុងនោះសម្បូតែអ្នកលក់ ឯអ្នកមកទិញគឺបាត់ឈឹងតែម្តង។

បងស្រី កូវ ធី ជាអ្នកលក់កាហ្វេរនៅផ្សារច្បារអំពៅបានប្រាប់ថា ប៉ុន្មានថ្ងៃនេះអ្នកលក់ដូរនាំគ្នាត្អូញត្អែពីការបាត់ម៉ូយមកទិញ ហើយក្នុងមួយថ្ងៃរកមិនបាន៥០០០០រៀលផង ខុសប្លែកពីមុនមិនក្រោម៤០០០០០រៀល។ តាមការបញ្ជាក់ពីបងប្អូនខ្មែរឥស្លាម ដែលកំពុងលក់ដូរនៅផ្សារក្រមួន(ផ្សារចាម)ព្រែកប្រាវិញបានគ្រវីក្បាលគ្រប់ៗគ្នាព្រោះលក់មិនដាច់គឺមានតែអ្នកលក់កំពុងអង្គុយមើលមុខគ្នាប៉ុណ្ណោះ។ បើមិនជឿសូមមើលក្នុងរូបភាពនេះស្រាប់។
ទាក់ទិននិងការថយចុះអ្នកមកទិញនេះលោក សាន់ ប៊ុនណា ប្រធានគ្រប់គ្រងផ្សារបន្លែច្បារអំពៅបានប្រាប់កម្ពុជាថ្មីតាមទូរសព្ទ័ថា ពិតជាមានការថយចុះមកទិញឥវ៉ាន់ក្នុងផ្សារប្រាកដមែន។ ពិសេសចាប់តាំងពីផ្ទុះជំងឺកូវិដ១៩នាថ្ងៃទី២៨ ខែវិច្ឆិកាមក។ លោកសង្ឃឹមថា ជំងឺនេះនឹងថយចុះនៅពេល ដែលប្រជាពលរដ្ឋយើងនាំគ្នាថែរក្សាអនាម័យនិងពាក់ម៉ាស់មុខព្រមទាំងដុះលាងដៃដោយសាប៊ូនិងអាកុល។
លោកយុិន វុធ ចៅសង្កាត់ច្បារអំពៅទី២បានបញ្ជាក់ដែរថាខណះនេះរូបលោកក៏ដូចជាចៅសង្កាត់ទាំង៨ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅដែលដឹកនាំផ្ទាល់ពីលោកចេង មុនីរ៉ា អភិបាលខណ្ឌបាននឹងកំពុងចុះចែកម៉ាស់និងអាកុលតាមភូមិនិងមានការផ្សព្វផ្សាយដល់បងប្អូនឲ្យថែរក្សាអនាម័យឲ្យបានគ្រប់ៗគ្នា។ហើយបើមិនមានការចាំបាច់គួរតែសម្រាកក្នុងផ្ទះឲ្យបានគ្រប់ៗគ្នា។ព្រោះជំងឺនេះវាងាយ និងឆ្លងខណះដែលមនុស្សប្រមូលផ្តុំគ្នាច្រើន៕
នរា



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


