សេដ្ឋកិច្ច
បើកប្រទេសបានមួយខែ វិស័យទេសចរណ៍ ថៃ ចាប់ផ្តើមងើបឡើងវិញបន្តិចម្តងៗ
ថៃ គឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេនៅទ្វីបអាស៊ី ដែលបានបើកទទួលជនបរទេសជាថ្មី ហើយពេលនេះ ថៃកំពុងមើលឃើញពីការស្ទុះងើបឡើងវិញបន្តិចម្តងៗ។

ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២១ ប្រទេសថៃមានភ្ញៀវទេសចរបរទេសចំនួន១០៦,១១៧នាក់ ដែលធ្លាក់ចុះពី ៦.៧លាននាក់ក្នុងឆ្នាំ២០២០។ មុនពេលមានជំងឺរាតត្បាត ប្រទេសថៃទទួលអ្នកទេសចរប្រហែល៤០លាននាក់ក្នុងមួយឆ្នាំ។
ក្រុមហ៊ុនបដិសណ្ឋារកិច្ចដូចជា Asset World Corporation ដែលបានបើកអចលនទ្រព្យទី១៩ របស់ខ្លួនក្នុងខែនេះ បានទទួលការកក់ ភាគច្រើនមកពីប្រទេសលោកខាងលិច និងមជ្ឈិមបូព៌ា។

នាយកប្រតិបត្តិលោក Wallapa Traisorat បានប្រាប់រ៉យទ័រថា “ប្រហែល៧០ភាគរយនៃការកក់សរុបគឺបានមកពីអឺរ៉ុប រួមមានប្រទេសអាល្លឺម៉ង់ ចក្រភពអង់គ្លេស បណ្តាប្រទេសស្កែនឌីណាវី បន្ទាប់មកមានសហរដ្ឋអាមេរិក មជ្ឈិមបូព៌ា និងអាស៊ី។ នៅក្នុងត្រីមាសទី៤ យើងសង្ឃឹមថានឹងឃើញសន្ទុះកាន់តែប្រសើរឡើងពីការបើកប្រទេសឡើងវិញ”។
ប្រទេសថៃ ដែលជាគោលដៅពេញនិយមបំផុតមួយក្នុងតំបន់ គឺពឹងផ្អែកយ៉ាងខ្លាំងលើវិស័យទេសចរណ៍។ នៅឆ្នាំ២០១៩ អ្នកទេសចរចំនួន៤០លាននាក់ បានចាយប្រាក់ ១.៩១ទ្រីលានបាត ស្មើនឹង ៥៧.៣ពាន់លានដុល្លារអាមេរិក។

ប្រទេសថៃរំពឹងថា នឹងមានភ្ញៀវទេសចរបរទេសត្រឹមតែ២០ម៉ឺននាក់ប៉ុណ្ណោះក្នុងឆ្នាំនេះ និង៥លាននាក់ក្នុងឆ្នាំ២០២២។
ទោះបីជាមានការបើកប្រទេសឡើងវិញក៏ដោយ ក៏អាជីវកម្មមួយចំនួនបាននិយាយថា ច្បាប់កូវីដនៅតែធ្វើឲ្យមានការលំបាកខ្លះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ថៃ កំពុងធ្វើការជាមួយ កម្ពុជា ដើម្បីបើកច្រកព្រំដែនបន្ថែម ក្រោយបើកជាមួយម៉ាឡេស៊ី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


