ព័ត៌មានជាតិ
ម្ចាស់យានយន្តត្រូវបង់ពន្ធគុណនឹងពីរបើខកខានមិនបានបង់ឲ្យទាន់នៅថ្ងៃនេះ
ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ នឹងផុតកំណត់នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ។ នេះបើតាមអគ្គនាយកពន្ធដារ។

អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា បើទោះបីផុតកំណត់នៅថ្ងៃទី៣០ ខែវិច្ឆិកា ក៏ម្ចាស់យានយន្តនៅតែអាចបង់ពន្ធបានដដែល ប៉ុន្តែត្រូវចំណាយប្រាក់ពន្ធគុណនឹងពីរ។ម្ចាស់យានយន្តគ្រប់ប្រភេទត្រូវដាក់លិខិតប្រកាស ឬនាំមកជាមួយនូវបណ្ណសម្គាល់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ និងធ្វើការបង់ពន្ធនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅតាមធនាគារដែលសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ។

បើតាមអគ្គនាយកដ្ឋានពន្ធដារ យានជំនិះគ្រប់ប្រភេទដែលជាប់កាតព្វកិច្ចបង់ពន្ធអាចបង់ប្រាក់ពន្ធតាមរយៈធនាគារកាណាឌីយ៉ា ធនាគារអេស៊ីលីដា ធនាគារវឌ្ឍនៈ ធនាគារកម្ពុជាសាធារណៈ ធនាគារ ៨ ត្រាស់ រ៉ូយ៉ាល់ ធនាគារស្ថាបនា ធនាគារប្រៃសណីយ៍កម្ពុជា ព្រមទាំងធនាគារ ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ជាប្រភេទពន្ធដែលត្រូវបង់ប្រចាំឆ្នាំ និងត្រូវអនុវត្តការប្រមូលពន្ធ ចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកានៃឆ្នាំនីមួយៗ។ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គឺជាថ្ងៃចុងបញ្ចប់នៃការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ឆ្នាំ២០២១។

កម្ពុជាថ្មី មិនទាន់អាចទាក់ទងលោក គង់ វិបុល អគ្គនាយកពន្ធដារ ដើម្បីបញ្ជាក់ពីវិធានការចុងក្រោយសម្រាប់អ្នកមិនបង់ពន្ធនៅឡើយនៅថ្ងៃនេះ។
ទោះយ៉ាងណា លោក គង់ វិបុល ធ្លាប់បានប្រាប់សារព័ត៌មានថា«ម្ចាស់យានយន្តដែលខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់នឹងត្រូវទទួលរងទោសទណ្ឌទៅតាមច្បាប់ស្ដីពីសារពើពន្ធជាធរមាន»។ លោកបញ្ជាក់ថា បន្ទាប់ពីថ្ងៃបិទបញ្ចប់ការប្រមូលពន្ធនេះអគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ពិសេសនគរបាលចរាចរណ៍ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនៅតាមដងផ្លូវនានាក្នុងពេលឆាប់ៗនេះ។ លោកបានព្រមានថា ក្នុងករណីរកឃើញយានយន្តណាដែលម្ចាស់នៅមិនទាន់បានបង់ពន្ធប្រចាំឆ្នាំនោះ សមត្ថកិច្ចនឹងធ្វើការចាប់ផាកពិន័យគុណនឹង ២លើតម្លៃពន្ធធម្មតា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថា កាលពីឆ្នាំ ២០២០ ចំណូលពន្ធអាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ២ ៨៨៩,០២ លានដុល្លារ កើនឡើង ១០៤,៤៩ លានដុល្លារ ស្មើនឹង ៣,៧៣ ភាគរយធៀបឆ្នាំ ២០១៩៕
អត្ថបទ៖ ទួន សុផល


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ