ព័ត៌មានជាតិ
រដ្ឋប្រមូលចំណូលបានជាង ១ម៉ឺន៥ពាន់ប៊ីលានរៀល ត្រឹមរយៈពេល៩ខែឆ្នាំនេះ
រដ្ឋបានប្រមូលចំណូលសរុបក្នុងរយៈពេល ៩ខែ ឆ្នាំ ២០២១ បានប្រមាណ ១៥ ៨៩៥ ប៊ីលានរៀល ស្មើនឹង ៧៥ភាគរយ ធៀបនឹងច្បាប់ ដែលវឌ្ឍនភាពនៃការប្រមូលចំណូលនេះ ជាកំណើនដែលងើបឡើងវិញ និងល្អប្រសើរបើធៀបនឹងការអនុវត្តនៅក្នុងរយៈពេលដូចគ្នានៅឆ្នាំ ២០២០។ នេះបើតាមរបាយការណ៍វឌ្ឍនភាពកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក២ ប្រចាំឆមាសទី៣ ឆ្នាំ ២០២១ ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈជារួម មានវឌ្ឍនភាពល្អប្រសើរ ទោះបីជាស្ថិតក្នុងស្ថានភាពវិបត្តិកូវីដ-១៩ក៏ដោយ។

តាមការប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ២៩ ខែធ្នូ បានឲ្យដឹងថា ការអនុវត្តចំណាយ រាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ជាចម្បងលើវិស័យសង្គមកិច្ច ដែលការចំណាយលើវិស័យនេះ អនុវត្តបានប្រមាណ ៩៨ភាគរយ ធៀបនឹងច្បាប់ បើគិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២១ និងរំពឹងការអនុវត្តចំណាយរដ្ឋសរុបប្រចាំឆ្នាំ អាចនឹងសម្រេចបានក្នុងកម្រិតប៉ាន់ស្មាន ១០៨.៧ភាគរយ បើធៀបនឹងច្បាប់។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងពីយុទ្ធសាស្រ្តចំនួន២ របស់រាជរដ្ឋាភិបាល ក្នុងការឈានទៅរកការបើកប្រទេសឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ គឺទី. យុទ្ធសាស្រ្តស្តីពីការរស់នៅតាមគន្លងប្រក្រតីថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ និងទី២. ក្រុមខណ្ឌយុទ្ធ និងវិធីស្តារ ជំរុញកំណើនសេដ្ឋកិច្ចក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីថ្មីឆ្នាំ ២០២១-២០២៣ តាមរយៈការផ្តល់អាទិភាពទៅលើចំណុចចំនួ៣ រួមមាន៖ ការស្តារឡើងវិញនូវវិស័យដែលរងផលប៉ះពាល់ខ្លាំង, ការកែទម្រង់សំខាន់ៗជារចនាសម្ព័ន្ធ និងការកសាងភាពធន់ ដើម្បីត្រៀមខ្លួន និងការឆ្លើយតបទៅនឹងជំងឺ ឬស្ថានភាពស្រដៀងគ្នា ដែលអាចផ្ទុះឡើងនាពេលអនាគត៕ ទួន សុផល

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


