ព័ត៌មានជាតិ
កំពង់ផែទេសចរណ៍ខេត្តកែបតម្លៃ ១,២ លានដុល្លារសម្ពោធដាក់ឱ្យប្រើប្រាស់ថ្ងៃនេះ
កំពង់ផែទេសចរណ៍ខេត្តកែប-កោះទន្សាយ ដែលចំណាយថវិការក្នុងការសាងសង់ប្រមាណ ១,២ លានដុល្លារ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ ក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ទីតាំងផែដែលទើបសាងសង់រួចនេះ ស្ថិតនៅកំពង់ផែចាស់ (កោះទន្សាយ) ក្រុងកែប ខេត្តកែប ដែលបានប្រើរយៈពេលសាងសង់ ២៤ខែ គិតចាប់ពីថ្ងៃបើកការដ្ឋានថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។

អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានមានប្រសាសន៍ថា កំពង់ផែនេះត្រូវបានសាងសង់លើផ្ទៃដីជិត ៥ ពាន់ម៉ែត្រការ៉េនៅលើដីគោកខេត្តកែបវានឹងជួយសម្រួលដល់ការដឹកជញ្ជូនតាមសមុទ្រនៃទូកទេសចរណ៍រវាងខេត្តកែប និងកោះទន្សាយ ដែលជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតរបស់ខេត្ត មានចម្ងាយ ៤.៥ គីឡូម៉ែត្រពីឆ្នេរសមុទ្រ។
លោកថា កំពង់ផែនេះអាចទទួលចតនាវាផ្ទុកអ្នកដំណើរបានក្រោម ៣០០នាក់។ ដោយឡែកនាវាដឹកទំនិញផ្សេងៗអាចចូលចតបាននាវា ដែលស្ថិតក្រោម១៥តោន។

កំពង់ផែនេះត្រូវបានសាងសង់ក្នុងគោលបំណងពង្រីកសក្ដានុពលទេសចរណ៍របស់ខេត្ត និងបម្រើដល់វិស័យទេសចរណ៍ ហើយក្រៅពីបម្រើដល់វិស័យទេសចរណ៍ក្នុងស្រុក កំពង់ផែទេសចរណ៍កោះទន្សាយ គឺជាផលិតផលទេសចរណ៍ដ៏មានសក្តានុពល ដែលនឹងទាក់ទាញភ្ញៀវទេសចរបរទេស តាមរយៈការដឹកជញ្ជូនពីប្រទេសជិតខាង៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន
មកដឹង តម្លៃអគ្គិសនីក្នុងមួយគីឡូវ៉ាត់នៅ ឡាវ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ មុន
ត្រួសៗ ពីបណ្ឌិតច្នៃម៉ូដ ឯម រៀម
-
កីឡា៤ ថ្ងៃ មុន
Sammy និយាយថា គ្មាននរណាឈ្នះ ធឿន ធារ៉ា ទេ បើវ៉ៃមិនសន្លប់
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាដៃគូដ៏ល្អបំផុតសម្រាប់ការការពារទ្រព្យសម្បត្តិរបស់អតិថិជន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
បុរសវៀតណាម សម្លាប់អ្នកជិតខាង ព្រោះថ្លង់ ច្រៀងខារ៉ាអូខេ ឮៗពេក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
តើ យន្តហោះគ្មានមនុស្សបើក MQ-9 Reaper របស់អាមេរិក ដែលធ្លាក់នៅសមុទ្រខ្មៅ មានតម្លៃប៉ុន្មាន?
-
សន្តិសុខសង្គម៧ ថ្ងៃ មុន
ព្រះរាជអាជ្ញាខេត្តតាកែវ កោះហៅលោក សុវណ្ណ រិទ្ធី ចូលបំភ្លឺករណីផ្សព្វផ្សាយព័ត៌មានមិនពិត
-
សន្តិសុខសង្គម៧ ថ្ងៃ មុន
មូលហេតុ ស្ត្រីយកសពកូនអាយុ ៤ខែក្នុងផ្ទៃដោយទាំងពោះវៀន បាត់បង់ជីវិត