សេដ្ឋកិច្ច
ត្រីមាសទី ១ឆ្នាំនេះ ការនាំចេញលើវិស័យកាត់ដេរកម្ពុជាមានកំណើន ២៥% គិតជាទឹកប្រាក់ ៣ ១៥៥លានដុល្លារ
ក្នុងត្រីមាសទី ១ឆ្នាំ ២០២២នេះ វិស័យកាត់ដេរកម្ពុជានៅរក្សាបានកំណើន នៃការនាំចេញក្នុងអត្រា ២៥% ដែលគិតជាទឹកប្រាក់ចំនួន ៣ ១៥៥លានដុល្លារ។ ក្នុងនោះ ការនាំចេញសម្លៀកបំពាក់មានចំនួន ២ ១៣៧លានដុល្លារ កើន ២០% ស្បែកជើង ៤២១លានដុល្លារ កើន៣៣% ផលិតផលធ្វើដំណើរ និងកាបូបមានចំនួន ៤៦៨លានដុល្លារ កើន ៤៦% ហើយផលិតផលវាយនភណ្ឌផ្សេងៗទៀត មានចំនួន ១២៨លានដុល្លារ កើន ១១%។
ទិន្នន័យនេះ បានបង្ហាញឲ្យដឹងនៅក្នុងជំនួបពិភាក្សាការងារ រវាងលោក ប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម ជាមួយគណៈប្រតិភូសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដើម្បីបន្តជំរុញវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
លោករដ្ឋមន្រ្តី ប៉ាន់ សូរស័ក្តិ បានបញ្ជាក់ថា សមាគមរោងចក្រកាត់ដេរនៅកម្ពុជាជាដៃគូដ៏សំខាន់ របស់ក្រសួងពាណិជ្ជកម្ម ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប។
លោករដ្ឋមន្រ្តី បានបន្តថា GMAC បានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ដទៃទៀត ក្នុងការចរចាបើកទីផ្សារបន្ថែម ក៏ដូចជាការកសាងយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបកម្ពុជាឆ្នាំ ២០២២-២០២៧ ដើម្បីធានាបាននូវការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព និងប្រែក្លាយវិស័យនេះទៅជាឧស្សាហកម្ម ដែលមានចីរភាពផ្នែកបរិស្ថាន មានភាពធន់នឹងតម្លៃបន្ថែមច្រើន ព្រមទាំងមានភាពប្រកួតប្រជែងខ្ពស់ ក្នុងតំបន់ដ៏ដូចជាពិភពលោក។
បន្ថែមពីនេះ លោករដ្ឋមន្រ្តី ប៉ាន់ សូរស័ក្តិ និងលោក គង់ សាង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក៏បានប្តេជ្ញាចិត្តបន្តកិច្ចសហការល្អប្រសើរនេះបន្ថែមទៀត ដើម្បីចូលរួមអភិវឌ្ឍន៍ និងប្រែក្លាយវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា ឲ្យក្លាយទៅជាមជ្ឈមណ្ឌលឧត្តមភាព នៃឧស្សាហកម្មកាត់ដេរនៅអាស៊ីអាគ្នេយ៍៕
អត្ថបទ៖ ធឿន វ៉ាន់សុង



-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


