សេដ្ឋកិច្ច
ពន្ធដារព្រមានចាត់វិធានការលើក្រុមហ៊ុនចិនចំនួនពីរមិនព្រមបង់ពន្ធដោយទុកពេល១៥ថ្ងៃ
អគ្គនាយកពន្ធដារ បានព្រមានដល់ក្រុមហ៊ុនចិនចំនួនពីរ ដែលមិនព្រមទូទាត់បំណុលពន្ធតាមផ្លូវច្បាប់ ត្រូវប្រញាប់ទៅបង់ពន្ធ បើពុំដូច្នោះនឹងអនុវត្តតាមផ្លូវច្បាប់។

នៅក្នុងលិខិតផ្សព្វផ្សាយថ្ងៃទី ២៨ ខែ មិថុនា របស់អគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញលោក YAN XIAOBIN អគ្គនាយកក្រុមហ៊ុន ស្យុង យិន (ខេមបូឌា)ប៊ិ ថិកស្ថាយ៍ និងលោក CAI WEIMING អគ្គនាយកក្រុមហ៊ុន ឡាក់ឃី លី សាន់ ឡុង ហ្គាមេន ខូ អិធីឌី ឱ្យទៅទូទាត់បំណុលពន្ធ ដោយទុកពេល ១៥ថ្ងៃ រាប់ចាប់ពីថ្ងៃជូនដំណឹងនេះ។
នៅក្នុងលិខិតអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ច្បាស់ថា ករណីក្រុមហ៊ុនទាំងពីរ មិនបានអញ្ជើញមកតាមកាលកំណត់ ពន្ធដារចាត់ទុកថា បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌលើបទបញ្ញត្តិស្តីពីពន្ធដារ ដូចមានចែងក្នុងមាត្រា ១២៧ ១៣៥ និង១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ ហើយអគ្គនាយកដ្ឋានពន្ធដារ នឹងចាត់វិធានការតាមផ្លូវច្បាប់ ប្តឹងទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។
ប្រធានពន្ធដារ បានលើកឡើងថា បច្ចុប្បន្នមានសគ្រាសជាច្រើនដែលគេចមិនព្រមបង់ពន្ធជូនរដ្ឋ ដែលនាំឱ្យរដ្ឋបាត់បង់ចំណូលក្នុងការអភិវឌ្ឍប្រទេសជាតិ។
លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា សហគ្រាសខ្លះបើកទីតាំងលក់ទំនិញរាប់ឆ្នាំមកហើយ តែមិនបានបង់ពន្ធ ពិសេសហាងរបស់ជនជាតិចិន។ អាជ្ញាធរពាក់ព័ន្ធត្រូវជំរុញសហគ្រាសទាំងនោះ ឱ្យមកបង់ពន្ធជូនរដ្ឋ។ លោកថ្លែងបែបនេះ នៅក្នុងកម្មវិធីពិសេស«វិក្កយបត្រនាំសំណាង- GDT Lucky Draw» កាលពីដើមខែ មិថុនា កន្លងទៅ។
បើតាមលោក គង់ វិបុល ការខិតខំប្រមូលពន្ធរាល់ថ្ងៃនេះ គឺដើម្បីកសាងប្រទេសជាតិឱ្យរីកចម្រើន ដូចប្រទេសគេ ដែលមានហេដ្ឋារចនាសម្ព័ន្ធទំនើប និងទាន់សម័យ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


