សេដ្ឋកិច្ច
មួយខែមិថុនា CDC អនុម័តគម្រោងតម្លៃជាង ១០០លានដុល្លារ បានបង្កើតការងារជាង ១ម៉ឺនកន្លែង
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា (CDC)បានឱ្យដឹងថា នៅក្នុងមិថុនា ឆ្នាំ២០២២ CDC បានអនុម័តគម្រោងវិនិយោគចំនួន១៤ គម្រោងដែលមានទុនវិនិយោគចំនួន១២៣លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន ១១៥៧០នាក់។

ចំនួននេះ បើប្រៀបធៀបទៅនឹងខែ ឧសភាឆ្នាំ២០២២ កន្លងទៅ មានការថយចុះគួរឱ្យកត់សម្គាល់។ ពោលក្នុងខែឧសភាឆ្នាំ២០២២ CDC បានអនុម័តគម្រោងវិនិយោគចំនួន២០គម្រោងមានទុនវិនិយោគចំនួន១៩៨,១លានដុល្លារអាមេរិក ដោយបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន១២៣៩៥កន្លែង។
ក្នុងចំណោមក្រុមចំនួន២០ក្រុមហ៊ុន ក្នុងនោះ មានគម្រោងបង្កើតរោងចក្រកាត់ដេរ និងសម្លៀកបំពាក់ រោងចក្រផលិតសំបកកំប៉ុង រោងចក្រដំឡើងរថយន្ត រោងចក្រកែច្នៃដើមឫស្សី រោងចក្រផលិតថង់ប្លាស្ទិករោងចក្រផលិតគ្រឿងសង្ហារិម រោងចក្រផលិតកាវ ថ្នាំលាប ទឹកថ្នាំ រោងចក្រផលិតក្តារប៉ាកេ និងក្តាបន្ទះ រោងចក្រផលិតកាបូប និងរោងចក្រផលិតស្បែកជើង៕ សំអឿន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


