សេដ្ឋកិច្ច
ពន្ធដារ ប្រមូលចំណូលកើនឡើងជិត៧០ភាគរយ ស្មើជាង ១៩០០លានដុល្លារ
គិតត្រឹមឆមាសទី១ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធ-អាករ បានចំនួន ៧៩៨០,៥៧ប៊ីលានរៀល (ប្រមាណជា ១៩៧០,៥១ លានដុល្លារ) ដែលស្មើនឹង ៦៩,៨៩% នៃច្បាប់ផែនការហិរញ្ញវត្ថុប្រចាំឆ្នាំ។ នេះបើតាមការបញ្ជាក់របស់លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ។

លោក គង់ វិបុល បានឱ្យដឹងថា ទិន្នន័យនេះ បើធៀបទៅនឹងចំណូល-ពន្ធអាកររយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ មានការកើនឡើងចំនួន ១៨៣៣,៥៩ ប៊ីលានរៀល (ប្រមាណជា ៤៥២,៧៤ លានដុល្លារ) ដែលស្មើ នឹង ២៩,៨៧%។
ក្នុងនោះ ចំណូលពីប្រភេទពន្ធសំខាន់ៗបានរក្សាកំណើន ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ដោយក្នុងនោះ ពន្ធលើប្រាក់ចំណូល២៧,១៩% អាករលើតម្លៃបន្ថែម ៣៣,៣៧% ពន្ធលើប្រាក់បៀវត្ស ២៥,១៦% អាករពិសេស ៣៤,០១% ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធអចលនទ្រព្យ ៤៤,៣៨% និងពន្ធលើឈ្នួលផ្ទះ និងដី ១០,១២%។
គួរបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២១ កន្លងទៅ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបាន ៦១៣៩,៤១ប៊ីលានរៀល (ប្រមាណជា ១៥១៥,៩០ លានដុល្លារ) ដែលស្មើនឹង ៦៧,៥៨% នៃផែនការ ច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២១៕
នាង រតនៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


