Connect with us

សេដ្ឋកិច្ច

សហគមន៍ជនជាតិភាគតិច Jahoo Gibbon Camp បានចំណូលពីវិស័យទេសចរណ៍ជួយដល់ ប្រជាជនក្នុងសហគមន៍ទាំងមូល

បានផុស

នៅ

តំបន់សហគមន៍ភូមិអណ្តូងក្រឡឹងរបស់ជនជាតិភាគតិចព្នងនៅខេត្តមណ្ឌលគិរី រកប្រាក់កម្រៃតាមរយៈការទស្សនាសត្វទោចថ្ពាល់ពណ៌លឿង ឬ ហៅថា Jahoo នឹងសម្រាកលំហែនៅទីនោះរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដើម្បីយកប្រាក់ផ្គត់ផ្គង់ដល់ប្រជាជនក្នុងសហគមន៍ និងផ្តល់ជាអាហារូបករណ៍ដល់សិស្សដែលចង់មានចិត្តចង់បន្តការសិក្សានៅភ្នំពេញ តែគ្មានសម្ថភាពសម្រាប់បង់ថ្លៃសិក្សា។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំបន់ទេសចរណ៍ធម្មជាតិ និងកន្លែងអភិរក្សសត្វព្រៃ Jahoo Gibbon Camp ស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលជាសហគមន៍របស់ជនជាតិព្នងភាគតិច និងជាផ្នែកមួយនៃដែនជម្រកសត្វព្រៃក្នុងស្រុក​កែវ​សីម៉ាផងដែរ។ តំបន់ទេសចរណ៍ធម្មជាតិអណ្តូងក្រឡឹង ឬហៅម្យ៉ាងទៀតថា Jahoo Gibbon Camp ជាកន្លែង សម្រាក​លំហែ បោះតង់ គយគន់ទេសភាព ជាពិសេស ភ្ញៀវទេសចរ អាចមានឱកាសបាន​ទស្សនាសត្វទោចថ្ពាល់​ពណ៌លឿងនៅតំបន់នោះដែលសម្បូរច្រើនជាងគេក្នុងតំបន់អភិរក្សកែវសីម៉ានេះ។ ចំពោះតំបន់ទេសចរណ៍អណ្តូងក្រឡឹង មានសត្វទោចថ្ពាល់ពណ៌លឿ (Jahoo) ប្រមាណ ៧០ក្បាល ស្មើនឹងបួនក្រុម ដែលមានលក្ខណៈជាគ្រួសារ មានមេ មានបា និងកូនរបស់វា។ 

ចំណែក តម្លៃសំបុត្រដែលភ្ញៀវទេសចរចំណាយដើម្បីទស្សនាសត្វទោចថ្ពាល់ពណ៌លឿង ឬចូលសម្រាកក្នុងសហគមន៍អណ្តូងក្រឡឹងនេះ គឺបែងចែកជាពីរ។ សម្រាប់ភ្ញៀវទេចរបរទេសតម្លៃ ៨៥ដុល្លារ សម្រាប់មនុស្សម្នាក់ក្នុងមួយថ្ងៃ រីឯ ភ្ញៀវជាជនជាតិខ្មែរវិញ មានតម្លៃ ៥៥ដុល្លារ សម្រាប់មនុស្សម្នាក់ និងក្នុងរយៈពេលមួយថ្ងៃដូចគ្នា។ ក្នុងតម្លៃនេះ បូកជាមួយទាំងការធ្វើដំណើរ កន្លែងស្នាក់នៅ អាហារហូបចុក៣ពេល ការនាំដើរទៅមើលសត្វទោចថ្ពាល់​ពណ៌​លឿង Jahoo សត្វក្ងោក ស្វាកន្ទុយស ឬសត្វក្រវ៉ាត់ និងសត្វព្រៃដទៃទៀតក្នុងជំរំសត្វទោច Jahoo និងក្នុងជម្រកសត្វព្រៃកែវសីម៉ានេះដោយអ្នកជំនាញ និងមានកន្លែងកម្សាន្តដូចជាទឹកជ្រោះ ដើរឡើងភ្នំជាដើម។

ចំណូលដែលរកបានពីភ្ញៀវទេសចរមកទស្សនានៅទីនេះ បើគិតពីឆ្នាំ២០១៥ នៃការបង្កើតឱ្យមានតំបន់ទេសចរណ៍នេះ ដល់ដើមឆ្នាំ២០១៩ មានចំនួន ៩៥,០០០ដុល្លារ។ ដោយឡែក បន្ទាប់ពីមានវិបត្តិកូវីដ ចំណូលក៏បានធ្លាក់ចុះទៅតាមដូចគ្នា លុះឆ្នាំ២០២២ ចំណូលដែលទទួលបាន ក៏បានងើបឡើងវិញសន្សឹមៗ។ 

លោក សុថា ធុត ប្រធានសហគមន៍ Jahoo Gibbon Camp បានលើកឡើងថា ចំណូលដែលបានមកពី Jahoo Gibbon Camp គឺមានការបែងចែកជួយទៅដល់សហគមន៍ក្នុងភូមិអណ្តូងក្រឡឹងទាំងមូលផងដែរ មានដូចជា ជួយដល់អ្នកដើរល្បាតការពារព្រៃសហគមន៍មានទំហំ ១,៤២៦ហិកតា ជួយជាប្រព័ន្ធប្រើប្រាស់ទឹកស្អាតដាក់តាមផ្ទះប្រជាជន ចែកថវិកាខ្លះទៅដល់ចាស់ជរាក្នុងភូមិ ផ្តល់ការឧបត្ថម្ភជាសម្ភារៈសិក្សា និងអាហារពេលព្រឹកដល់សិស្សានុសិស្សក្នុងតំបន់នោះ។ 

អ្វីដែលកាន់តែអស្ចារ្យនោះគឺ ខាងសហគមន៍Jahoo Gibbon Camp ក៏មានផ្តល់ជាអាហារូបករណ៍ដល់សិស្សដែលបញ្ចប់ការសិក្សាថ្នាក់ទី១២ និងមានបំណងបន្តការសិក្សានៅសាកលវិទ្យាល័យនៅភ្នំពេញរយៈពេល៤ឆ្នាំពេញ ដើម្បីឱ្យពួកគេមានឱកាសទទួលបានការរៀនសូត្របន្តទៅមុខទៀត។ 

គួររំលឹកថាចាប់តាំងពីឆ្នាំ២០១៥ មកទល់បច្ចុប្បន្ននេះ ភ្ញៀវទេសចរដែលបានទៅកម្សាន្តនៅ Jahoo Gibbon Camp សម្បូរទៅដោយភ្ញៀវបរទេសច្រើនជាងភ្ញៀវជាតិ ក្នុងនោះ ក៏មានការអំពាវនាវ និងលើកទឹកចិត្តឱ្យមានភ្ញៀវជាតិទៅទស្សនាសត្វទោចថ្ពាល់ពណ៌លឿង Jahoo ដែលជាសត្វព្រៃកម្រមួយក្នុងពីភពលោកផងដែរ៕

អត្ថបទ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤២ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម