សេដ្ឋកិច្ច
រាជរដ្ឋាភិបាល ផ្ទេរកញ្ចប់ថវិកាជូនរដ្ឋបាលថ្នាក់ក្រោមជាតិជាង១ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០២២
រយៈពេល៥ឆ្នាំចុងក្រោយនេះ កញ្ចប់ថវិកាដែលរាជរដ្ឋាភិបាល ផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិ បានកើនឡើង ១២០ភាគរយ។ ជាក់ស្តែងកាលពីឆ្នាំ ២០១៧ កញ្ចប់ថវិការួមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិទាំងបីថ្នាក់ រួមមានរដ្ឋបាលរាជធានីខេត្ត ក្រុងស្រុកខណ្ឌ មានប្រមាណ ៣៩២លានដុល្លារ រហូតដល់ឆ្នាំ ២០២២ គឺឡើងដល់ ៨២៨លានដុល្លារ។ នេះជាការបញ្ជាក់របស់លោក ប៊ូ វង្សសុខា អគ្គលេខាធិការរង នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថរដ្ឋបាលថ្នាក់ក្រោមជាតិ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ” ថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២២។

លោក ប៊ូ វង្សសុខា បានគូសបញ្ជាក់ទៀតថា ក្រសួងសុខាភិបាល មន្ទីរសុខាភិបាល និងមន្ទីរអប់រំ បានផ្ទេរទៅជាការទទួលខុសត្រូវរបស់រដ្ឋបាលរាជធានីខេត្ត ដែលមានកញ្ចប់ថវិកានេះប្រហែល ២០០លានដុល្លារទៀត ដូច្នេះសរុបកញ្ចប់ថវិកាសម្រាប់ឆ្នាំ ២០២២ មានប្រមាណជាង ១លានដុល្លារអាមេរិក ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ។
លោក ប៊ូ វង្សសុខា បានប្រៀបធៀបរដ្ឋបាលថ្នាក់ក្រោមជាតិ ដូចទៅនឹងកូនប្រទេសមួយ ដែលធ្វើការងារច្រើន លើកលែងតែពីរ គឺកិច្ចការការពារជាតិ និងកិច្ចការបរទេស។
បើតាមលោក លោក ប៊ូ វង្សសុខា រដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើកិច្ចការងារធំៗចំនួន ៥គឺ៖ ទី១ កិច្ចការងារពាក់ព័ន្ធវិស័យសេដ្ឋកិច្ច, ទី២. វិស័យសង្គមកិច្ច, ទី៣ វិស័យបរិស្ថាន, ទី៤ សន្តិសុខសង្គម និងចុងក្រោយសេវារដ្ឋបាលទូទៅ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


