Connect with us

សេដ្ឋកិច្ច

CDC អនុម័តគម្រោងវិនិយោគ ៩៥គម្រោង លើទំហំថវិកាជិត ៣ពាន់លានដុល្លារ ៧ខែឆ្នាំនេះ

បានផុស

នៅ

នៅក្នុងរយៈពេល ៧ខែឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា(CDC) បានអនុម័តគម្រោងវិនិយោគ​ចំនួន ៩៥គម្រោង មានទុនជាង ២៨៤០លានដុល្លារអាមេរិកបង្កើតឱកាសការងារជូនប្រជាពលរដ្ឋចំនួន៦៤១៤៦កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគ ៩៥ក្នុងនោះ នៅខែមករា បានអនុម័តច្រើនជាងគេ រហូតដល់ទៅចំនួន២៤ក្រុមហ៊ុន ដែលមានទុនវិនិយោគជាង ២២៧៧​លានដុល្លារអាមេរិក និងផ្តល់ការងារជូនប្រជាពលរដ្ឋចំនួន១៩៩០៥កន្លែង។

បន្ទាប់មកខែឧសភាឆ្នាំ២០២២ មានគម្រោងវិនិយោគចំនួន ២០ក្រុមហ៊ុនមានទុនវិនិយោគចំនួន១៩៨,១លានដុល្លារ​អាមេរិកដោយផ្តល់ឱកាស​ការងារជូនដល់ប្រជាពលរដ្ឋចំនួន១២៣៩៥កន្លែង។

រីឯខែមិថុនាបានអនុម័តគម្រោងវិនិយោគចំនួន ១៥គម្រោងដែលមានទុនវិនិយោគចំនួន១២៣​លានដុល្លារអាមេរិក​ដោយផ្តល់​ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន១១៥៧០នាក់។ ខែកម្ភៈឆ្នាំ២០២២ មានគម្រោងវិនិយោគ​ចំនួន១២ក្រុមហ៊ុនមានទុនវិនិយោគចំនួន៨៨,៦៤៥លានដុល្លារអាមេរិកដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន១១៥៥៣កន្លែង។

ខែមេសា មានគម្រោងវិនិយោគចំនួន១២ក្រុមហ៊ុនមានទុនវិនិយោគចំនួន៧១,៧លានដុល្លារអាមេរិក ដោយផ្តល់​ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន ៨២៧៤កន្លែង។ ខែកក្កដាឆ្នាំ២០២២បានអនុម័តគម្រោងវិនិយោគ​ចំនួន៨គម្រោងដែលមានទុនវិនិយោគចំនួន១១៧,៨លានដុល្លារអាមេរិកដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន ៧៩១៧នាក់និងខែមីនាឆ្នាំ២០២២ មានគម្រោងវិនិយោគចំនួន ៤ដែលមានទុនវិនិយោគប្រមាណ​១៣,៦លានដុល្លារអាមេរិក​ដោយបានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ ២៩៣០កន្លែង។

ក្នុងចំណោមក្រុមហ៊ុនចំនួន ៩៥គម្រោងក្នុងនោះមានគម្រោងបោះទុនវិនិយោគធំៗចំនួន៤រួមមានអាជីវកម្ម​សណ្ឋាគារ​ថ្នាក់ផ្កាយ៥ ចំនួន ៥២៨បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ១២៩ លានដុល្លារអាមេរិក ។ គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ ២៩៧លានដុល្លារអាមេរិក។

គម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០ MW ដែលមានទីតាំងវិនិយោគស្ថិតនៅស្រុកថ្មបាំង និងស្រុកកោះកុង ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ៣៨៩ លានដុល្លារអាមេរិក ។គម្រោងវិនិយោគអភិវឌ្ឍន៍មណ្ឌល     ភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត មានទុនវិនិយោគចំនួន ១.៣០០លានដុល្លារអាមេរិក៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម