Connect with us

សេដ្ឋកិច្ច

កំណើនប្រើប្រាស់ប្រាក់រៀលនឹងធ្វើឱ្យរដ្ឋស្រូបចំណូលបន្ថែមពីការបោះពុម្ព

បានផុស

នៅ

តាមរយៈការបោះពុម្ពក្រដាសប្រាក់កាន់តែច្រើន រាជរដ្ឋាភិបាល នឹងទទួលបានមូលនិធិក្នុងនាមជាអ្នកខ្ចីពីសេដ្ឋកិច្ច ដោយមិនមានការប្រាក់ ដើម្បីយកទៅវិនិយោគក្នុងសេដ្ឋកិច្ច ឬបង្កើនចំណាយសំដៅអភិវឌ្ឍវិស័យ​សេដ្ឋកិច្ច​អាទិភាពនានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមធានាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ចំណូលពីការបោះពុម្ពក្រដាសប្រាក់ គឺជាភាពខុសគ្នារវាងតម្លៃ​ចរឹករបស់ក្រដាសប្រាក់ និងចំណាយផលិតកម្ម។

ឧទាហរណ៍៖ ក្រដាសប្រាក់ប្រភេទ ១ ០០០០រៀល ត្រូវការថ្លៃចំណាយបោះពុម្ព ៣០០រៀល។ នៅពេលដែលក្រដាស​ប្រាក់ប្រភេទ ១ ០០០០រៀល ត្រូវបានបោះពុម្ពផ្សាយ និងដាក់ឱ្យចរាចរណ៍ដល់សាធារណជន ក្រដាសប្រាក់នេះ​អាចទិញទំនិញក្នុងតម្លៃ ១ ០០០០រៀល។ ដូច្នេះចំណូលពីការបោះពុម្ពស្មើ ៩៧០០រៀល។ កំណើនតម្រូវការប្រាក់រៀល​នឹងធ្វើឱ្យធនាគារជាតិនៃកម្ពុជា អាចបោះផ្សាយក្រដាសប្រាក់រៀលកាន់តែច្រើន។

នៅពេលដែលក្រដាសប្រាក់រៀលត្រូវបានបោះពុម្ពកាន់តែច្រើន នោះកម្ពុជា នឹងទទួលបានចំណូលពីការបោះ​ពុម្ពកាន់តែច្រើនដែរ។

សេដ្ឋកិច្ចដែលមានដុល្លារូនីយកម្មខ្ពស់ បានដាក់កំហិតលើលទ្ធភាពរបស់ប្រទេសក្នុងការទទួល​បានចំណូលពីការ​បោះពុម្ពនេះ ដោយសារសាធារណជនកាន់រូបិយបណ្ណ(ដុល្លារ)ជាចម្បង ជំនួសឱ្យរូបិយវត្ថុជាតិ។ ការកាន់កាប់រូបិយបណ្ណ​មានន័យស្មើនឹងការខាតបង់ចំណូលពីការបោះពុម្ពលុយជាតិ។ លើសពីនេះការកាន់កាប់នេះ ក៏ធ្វើឱ្យកម្ពុជា បាត់ឱកាស​ទទួល​បាននូវចំណូលការប្រាក់ពីការដាក់ប្រាក់បញ្ញើ និងការវិនិយោគរូបិយបណ្ណ(ដែលត្រូវស្រូបយកដោយ​ធនាគារ​កណ្តាល​ក្នុងករណីគ្មានដុល្លាររូបិយកម្ម)នៅក្នុងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម