សេដ្ឋកិច្ច
ដៃគូអភិវឌ្ឍធំៗចំនួន ៧ ផ្តល់ហិរញ្ញប្បទានរាប់លានដុល្លារក្នុងវិស័យអប់រំនៅកម្ពុជា
ក្នុងមួយឆ្នាំៗ រាជរដ្ឋាភិបាល បានចំណាយថវិកាជាច្រើន ក្នុងការអភិវឌ្ឍវិស័យអប់រំ នៅកម្ពុជា។ ជាក់ស្តែង ដើម្បីគាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្រ្តវិស័យអប់រំ ឆ្នាំ ២០១៩-២០២៣ និងយុទ្ធសាស្រ្តកំណែទម្រង់ការគ្រប់គ្រងអប់រំ យុវជន និងកីឡា រាជរដ្ឋាភិបាល បានបង្កើនការចំណាយលើក្រសួងអប់រំជាបន្តបន្ទាប់។ ក្រៅពីថវិកាកកម្មវិធី ដែលជាបន្ទុករបស់រាជរដ្ឋាភិបាល ហិរញ្ញប្បទានដៃគូអភិវឌ្ឍធំៗ ចំនួន ៧ បាននិងកំពុងចូលរួមចំណែកផងដែរ។ ដោយក្នុងនោះរួមមាន៖

កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិ មានទំហំថវិកា ៤៥លានដុល្លារ( ១៥លានដុល្លារសម្រាប់កម្មវិធី និង ៣០លានដុល្លារសម្រាប់គម្រោង) គាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី និងមានរយៈពេលអនុវត្តពីឆ្នាំ ២០១៧ ដល់ ២០២១។ លើសពីនេះទៀត កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំនៅមធ្យមសិក្សាទុតិយភូមិទី២ មានទំហំថវិកា ៥០លានដុល្លារ( កម្មវិធី ១៥លានដុល្លារ និងគម្រោង ៣៥លានដុល្លារ និងមានរយៈពេលអនុវត្តពីឆ្នាំ ២០១៨ ដល់ ២០២៤។
គម្រោងកែលម្អការអប់រំនៅមធ្យមសិក្សា មានទំហំថវិកា ៤០លានដុល្លារ គាំទ្រដោយធនាគារពិភពលោក និងមានរយៈពេលអនុវត្តពីឆ្នាំ ២០១៧ ដល់ ២០២២។
មូលនិធិភាពជាដៃគូអប់រំសកលទី៣ មានទំហំថវិកា ២០,៦លានដុល្លារ គាំទ្រដោយមូលនិធិភាពជាដៃគូអប់រំសកលទី៣ និងផ្តោតលើការអភិវឌ្ឍសមត្ថភាព និងកម្មវិធីអប់រំគ្រូបង្រៀន។
មូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍសមត្ថភាពដំណាក់កាលទី៣ មានទំហំថវិកា ២៣,៣៨លានដុល្លារ មានរយៈពេលអនុវត្តពីឆ្នាំ ២០១៨ ដល់ ២០២១។
គម្រោងបង្កើតមូលដ្ឋានគ្រឹះដល់វិទ្យាស្ថានគរុកោសល្យ មានទំហំថវិកា ៣០លានដុល្លារ គាំទ្រដោអង្គការ JICA និងមានរយៈពេលពីឆ្នាំ ២០១៧ ដល់ ២០២២។
គម្រោងកែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារៈបរិក្ខាអប់រំនៅកម្ពុជា មានទំហំថវិកា ៤០លានដុល្លារ គាំទ្រដោយប្រទេសចិន និងមានរយៈពេលអនុវត្តពីឆ្នាំ ២០១៦ ដល់ ២០១៨។
គម្រោងកែលម្អអប់រំនៅឧត្តមសិក្សា មានទំហំថវិកា ៩២,៥លានដុល្លារ គាំទ្រដោយធនាគារពិភពលោក និងមានរយៈពេលអនុវត្តពីឆ្នាំ ២០១៨ ដល់ ២០២៤។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងអប់រំយុវជន និងកីឡា ផ្សព្វផ្សាយនៅក្នុងសន្និសីទ ស្តីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ (២០១៨-២០២២) របស់ក្រសួងអប់រំ នៅព្រឹកថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២២៕


-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៥ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


