Connect with us

ព័ត៌មានជាតិ

ប្រធានសភាពាណិជ្ជកម្មអ៊ីស្រាអែល ចង់នាំយកជំនាញឈានមុខគេផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍ មកកាន់កម្ពុជា

បានផុស

នៅ

លោក Moran Hadad ប្រធានសភាពាណិជ្ជកម្មអ៊ីស្រាអែល (CICC) បានបង្ហាញពីការចង់នាំយកជំនាញឈានមុខគេផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍របស់អ៊ីស្រាអែល មកកាន់កម្ពុជា។ លោកបានលើកឡើងបែបនេះ នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ លោកប្រធានសភាពាណិជ្ជកម្មអ៊ីស្រាអែល (CICC) បានលើកឡើងពីគោលបំណងក្នុងការចូលរួមចំណែកជំរុញសន្ទុះនៃការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ដោយការនាំយកនូវជំនាញឈានមុខគេផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍របស់អ៊ីស្រាអែលមកកាន់កម្ពុជា តាមរយៈកម្មវិធីភាពជាដៃគូដែលមានរចនាសម្ព័ន្ធរវាងស្ថាប័នឧត្តមសិក្សាអ៊ីស្រាអែល និងកម្ពុជា ដែលផ្តោតសំខាន់លើការរៀបចំកម្មវិធីបណ្តុះបណ្តាល និងកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សាដែលមានកិត្យានុភាព ក្នុងគោលដៅពង្រឹងសមត្ថភាព និងផ្លាស់ប្តូរជំនាញដល់យុវជនកម្ពុជា អភិវឌ្ឍធនធានមនុស្សកម្ពុជា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក ជាពិសេសក្នុងវិស័យអប់រំ និងបានសម្តែងនូវការស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ ដែលនឹងផ្តល់ឱកាសឱ្យភាគីទាំងពីរបានស្វែងយល់ពីវប្បធម៌ការងារគ្នាទៅវិញទៅមក និងពង្រឹងកិច្ចសហការក្នុងជំនាញជាច្រើន ជាពិសេសក្នុងជំនាញបច្ចេកវិទ្យា។

ក្រសួងអប់រំ នឹងពិនិត្យមើលលទ្ធភាពនៃកិច្ចសហប្រតិបត្តិការឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំការបណ្តុះបណ្តាលតាមបែបផ្លូវការឱ្យកាន់តែប្រសើរឡើង ដោយជឿជាក់ថា នេះគឺជាជំហានដ៏វិជ្ជមានមួយក្នុងការបង្កើនលទ្ធភាពទទួលបានចំណេះដឹង និងការស្រាវជ្រាវថ្មីៗ ដែលនឹងក្លាយជាគ្រឹះដ៏សំខាន់សម្រាប់យុវជនកម្ពុជាក្នុងការត្រៀមខ្លួនសម្រាប់នាពេលអនាគត ក្នុងយុគសម័យឌីជីថលនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម