សេដ្ឋកិច្ច
៧ខែឆ្នាំនេះ រថយន្តអគ្គិសនីនៅកម្ពុជា កើនឡើងប្រមាណ ១៥៥គ្រឿង
រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន បានលើកឡើងថា “ត្រឹមរយៈពេល ៧ខែក្នុងឆ្នាំ ២០២២ រថយន្តអគ្គិសនីមានការកើនឡើងប្រមាណ១៣០០ភាគរយនៅក្នុងប្រទេសកម្ពុជា”។

លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ ២០២២ នៅថ្ងៃទី ១៨ សីហាថា ក្នុងឆ្នាំនេះ រថយន្តអគ្គិសនីចំនួន ១៥៥ គ្រឿងមានការចុះបញ្ជីប្រើប្រាស់នៅក្នុងប្រទេស ដែលចំនួននេះ មានការកើនឡើង ប្រមាណ ១៣០០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២១ ក្នុងរយៈពេល ៧ខែដូចគ្នា ដែលមានឡានអគ្គិសនី ត្រឹមតែ ១១គ្រឿងប៉ុណ្ណោះ ស្មើនឹង ៨០០ ភាគរយ។

ជាមួយគ្នានេះ ក្រសួងបានដាក់ឱ្យប្រើប្រាស់កន្លែងសាកថ្មរថយន្តអគ្គិសនី មាន៤ទីតាំង រួមមាន នៅក្នុងខេត្តព្រះសីហនុ សៀមរាប បាត់ដំបង និងរាជធានីភ្នំពេញ(នៅក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន) ដែលជាជំនួយរបស់ UNDP។ បន្ថែមពីលើជំនួយនេះ ក្រសួងសារធារណការ និងដឹកជញ្ជូនក៏បានដាក់បន្ថែមចំនួន ៣គ្រឿងទៀត ដោយប្រើប្រាស់ថាមពលស្រូបយកមកពីពន្លឺព្រះអាទិត្យដោយផ្ទាល់។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្រៅពីរថយន្តអគ្គិសនី UNDP បានផ្តល់ឱ្យម៉ូតូអគ្គិសនីចំនួន ៣០គ្រឿងទៀត ដើម្បីជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋចាប់អារម្មណ៍មកប្រើប្រាស់រថយន្តអគ្គិសនីកាន់តែច្រើនឡើង។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រើប្រាស់រថយន្តអគ្គិសនី (EVs) ឱ្យបានកាន់តែច្រើនផងដែរ ព្រោះចំណេញការចំណាយច្រើន បើធៀបនឹងរថយន្តប្រើប្រាស់ប្រេង។
សូមបញ្ជាក់ថា ដើម្បីលើកទឹកចិត្តឱ្យមានកំណើននៃការប្រើប្រាស់ឡានអគ្គិសនីកាន់តែច្រើន រាជរដ្ឋាភិបាល បានកាត់បន្ថយពន្ធនាំចូលប្រមាណ ៥០ភាគរយ សម្រាប់ចំពោះការនាំចូលរថយន្តអគ្គិសនីឱ្យកាន់មកកាន់កម្ពុជា។
អត្ថបទ៖ នាង រតនៈ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


