Connect with us

សេដ្ឋកិច្ច

សម្តេចតេជោ ប្រកាសជាផ្លូវការបើក​ក្លឹបសេដ្ឋកិច្ចអាស៊ាន

បានផុស

នៅ

ក្លឹបសេដ្ឋកិច្ចអាស៊ាន នឹងដើរតួនាទីសំខាន់ក្នុងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ឱ្យកាន់តែជិតស្និទ្ធតាមរយៈ​ការចូលរួមវាយតម្លៃ និងផ្តល់អនុសាសន៍ឯករាជ្យ និងប្រកបដោយវិជ្ជាជីវៈ លើកិច្ចការងារអនុវត្តកិច្ចព្រមព្រៀងទាំងឡាយ ដែលថ្នាក់ដឹកនាំអាស៊ានបានសម្រេច ជាពិសេសលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់​ជ្រុងជ្រោយតំបន់ និងកិច្ចព្រមព្រៀងដទៃទៀត ពាក់ព័ន្ធសសរសរស្តម្ភសេដ្ឋកិច្ច។ នេះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ (ASEAN LEADERSHIP AND PARTNERSHIP FORUM) ធ្វើឡើងនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ប្រកាសបើកក្លឹបសេដ្ឋកិច្ចអាស៊ានជាផ្លូវការថ្ងៃនេះ ក្រោយមានការស្នើរបស់លោក Tan Sri Michael Yeoh ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នាពេលថ្មីៗនេះ។

លោក Tan Sri Michael Yeoh បានលើកឡើងថា ក្លឹបសេដ្ឋកិច្ចអាស៊ាន មានទិសដៅជាចម្បង គឺចូលរួមចំណែក​ជួយផ្ដល់ធាតុចូលដល់អាស៊ាន និងជាស្ពានរវាងអាស៊ាន និងស្ថាប័ន ព្រមទាំងវិស័យផ្សេងៗ។ លោកក៏បានស្នើសុំការ​គាំទ្រ​លើគំនិតផ្ដួចផ្ដើម ឲ្យមានតំបន់សេដ្ឋកិច្ចបៃតងនៅកម្ពុជា និងការបង្កើតមូលនិធិអភិវឌ្ឍកម្ពុជា ដែលមូលនិធិនេះ​គឺសម្រាប់ជំរុញការអភិវឌ្ឍធនធានមនុស្ស ជាពិសេសវិស័យ IT បញ្ញាសុប្បនិមិត្ត។

សម្តេច ស្វាគមន៍នូវគំនិតផ្តួចផ្តើមរបស់វិទ្យាស្ថានយុទ្ធសាស្រ្ត ដើម្បីអាស៊ីប៉ាស៊ីហ្វិក និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ក្នុងការបង្កើតនៅតំបន់សេដ្ឋកិច្ច ឬវិនិយោគបៃតង។ ជាមួយនឹងការដាក់ឱ្យចូលជាធរមាននូវច្បាប់ស្តីពីវិនិយោគថ្មី នាពេលថ្មីៗកន្លងទៅនេះ កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់​តំបន់សេដ្ឋកិច្ចបៃតង​ដំបូងគេបង្អស់។

សម្តេចមានប្រសាសន៍ដូច្នេះថា« ខ្ញុំសូមគាំទ្របង្កើតឡើងនូវមូលនិធិអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដែលនឹងចូលរួម​ចំណែកក្នុងបរិវត្តកម្មវិធីឌីជីថល និងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត(AI) និងបំពាន់នូវជំនាញ ឧបករណ៍ចាំបាច់​ដល់កម្លាំងពលកម្មកម្ពុជា ក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី៤នេះ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម