Connect with us

សេដ្ឋកិច្ច

រុស្ស៊ី គំរាម ឈប់ផ្គត់ផ្គង់ប្រេងដល់ប្រទេសណា​ ដែលកំណត់តម្លៃ

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ទី២៤ខែវិច្ឆិកាថា ទីក្រុងមូស្គូ នឹងដាក់ទណ្ឌកម្មលើប្រទេសណា ដែលគាំទ្រសំណើរបស់ក្រុមប្រទេសទាំងប្រាំពីរ (G7) ក្នុងការកំណត់តម្លៃប្រេងរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ, ក្រុមអ្នកការទូតសហភាពអឺរ៉ុប មានសុទិដ្ឋិនិយមថា ពួកគេអាចឈានដល់កិច្ចព្រមព្រៀងលើការកំណត់តម្លៃ សម្រាប់ការនាំចេញប្រេងរបស់រុស្ស៊ី បើទោះបីជាមានការខ្វែងគំនិតគ្នាលើផែនការនេះក៏ដោយ។

លោកស្រី Zakharova បាននិយាយក្នុងសន្និសីទមួយថា “យើងបាននិយាយម្តងហើយម្តងទៀតថា ការដាក់ចេញនូវអ្វីដែលគេហៅថា ការកំណត់តម្លៃសម្រាប់ប្រេងរុស្ស៊ី គឺជាវិធានការប្រឆាំងនឹងទីផ្សារ វារំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងអាចធ្វើឲ្យមានភាពស្មុគស្មាញយ៉ាងខ្លាំងដល់ស្ថានភាពនៅលើទីផ្សារថាមពលពិភពលោក។ សហព័ន្ធរុស្ស៊ី មិនមានគម្រោងផ្គត់ផ្គង់ប្រេងដល់ប្រទេសណាដែលចូលរួមជាមួយក្រុមអ្នកទិញទាំងនេះទេ”។

ក្រុមប្រទេស G7 កំពុងពិចារណាដាក់កម្រិតតម្លៃប្រេងរបស់រុស្ស៊ី ចន្លោះពី ៦៥ ទៅ ៧០ ដុល្លារក្នុងមួយបារ៉ែល។ វិធានការនេះត្រូវបានគេរំពឹងថានឹងចូលជាធរមាននៅថ្ងៃទី ៥ខែធ្នូ ដែលជាផ្នែកនៃទណ្ឌកម្មណែនាំដោយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តរបស់ពួកគេ។

ប្រសិនបើត្រូវបានអនុម័តមែននោះ វិធានការនេះនឹងរារាំងដល់សាជីវកម្មលោកខាងលិចពីការផ្តល់នូវការធានារ៉ាប់រង ឈ្មួញកណ្តាល និងជំនួយហិរញ្ញវត្ថុដល់នាវាដែលផ្ទុកប្រេងឆៅរបស់រុស្ស៊ី លុះត្រាតែវាត្រូវបានលក់ក្រោមតម្លៃដែលបានព្រមព្រៀងគ្នា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រុស្ស៊ី ចាំតែនាំចេញជីទៅកាន់ទីផ្សារពិភពលោកប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម