សេដ្ឋកិច្ច
ហេតុផល ធ្វើឲ្យតម្លៃប្រេង កើនឡើងសាជាថ្មី (មានវីដេអូ)
តម្លៃប្រេងបានកើនឡើងសាជាថ្មី បន្ទាប់ពីបណ្តាប្រទេស OPEC+ បានបញ្ជាក់ឡើងវិញនូវគោលដៅទិន្នផលប្រេងរបស់ពួកគេ មុនការហាមឃាត់របស់សហភាពអឺរ៉ុប និងការកំណត់តម្លៃលើប្រេងឆៅរបស់រុស្ស៊ី ដែលចាប់ផ្តើមនៅថ្ងៃចន្ទនេះ។

ទន្ទឹមនឹងនេះ ក្នុងសញ្ញាវិជ្ជមានសម្រាប់តម្រូវការប្រេងឥន្ធនៈ, ទីក្រុងជាច្រើនរបស់ប្រទេសចិនបានបន្ធូរបន្ថយវិធានការរឹតត្បិតកូវីដ កាលពីចុងក្រោយកន្លងទៅ។
ប្រេងឆៅម៉ាក Brent បានកើនឡើង៣៩សេន ឬ ០,៥ភាគរយដល់ ៨៥.៩៦ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅម៉ាក WTI បានកើនឡើង៣៧សេន ឬ០,៥ភាគរយ ដល់៨០.៣៥ដុល្លារក្នុងមួយបារ៉ែល។

អង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរួមទាំងរុស្ស៊ី ហៅកាត់ថា OPEC+ បានយល់ព្រមកាលពីថ្ងៃអាទិត្យទី០៤ខែធ្នូ ដើម្បីប្រកាន់ខ្ជាប់នូវផែនការខែតុលារបស់ពួកគេ ក្នុងការកាត់បន្ថយទិន្នផលចំនួន២លានបារ៉ែលក្នុងមួយថ្ងៃ ចាប់ពីខែវិច្ឆិកាដល់ឆ្នាំ២០២៣។
អ្នកវិភាគនិយាយថា ការសម្រេចចិត្តរបស់ OPEC+ ត្រូវបានគេរំពឹងទុក ខណៈអ្នកផលិតធំៗ កំពុងរង់ចាំមើលអំពីផលប៉ះពាល់នៃបម្រាមនាំចូលរបស់សហភាពអឺរ៉ុប និង ការកំណត់តម្លៃ ៦០ដុល្លារក្នុងមួយបារ៉ែលលើប្រេងរបស់រុស្ស៊ី ដោយក្រុមប្រទេស G7៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ តម្លៃប្រេងសកលនឹង ហក់ឡើង ចាប់ពីខែក្រោយទៅ បន្ទាប់ពីសេចក្តីសម្រេចរបស់ OPEC+
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


