Connect with us

សេដ្ឋកិច្ច

១១ខែ៖ ការនាំចេញជ័រ និងឈើកៅស៊ូ​របស់កម្ពុជា ទទួលបានចំណូលជាង ៤៦០​លានដុល្លារ

បានផុស

នៅ

អគ្គនាយកដ្ឋានកៅស៊ូ បានបង្ហាញរបាយការណ៍រយៈពេល ១១ ខែ ឆ្នាំនេះថា កម្ពុជា ទទួលបានចំណូលសរុបចំនួន ៤៦៩,៧០២,៦២៨ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន ៤៦៥,៨៣៨,៣៨៨ដុល្លារ និងចំណូលពីការ​នាំចេញឈើកៅស៊ូចំនួន ៣,៨៦៤,២៤០ដុល្លារ ដោយបាននាំចេញជ័រកៅស៊ូចំនួន ៣២២,៥៨៦តោន បានកើនឡើងចំនួន ៩,១៣៩តោន ស្មើនឹង១៩% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ២៤,៩៨៩ម៉ែត្រគូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ ថ្លៃ ១,២៣១ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន ៣១ដុល្លារក្នុងមួយតោន ស្មើនឹង២.៥% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

ដោយឡែកផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៥,៣៣២ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩,២៤៦ហិកតា ស្មើនឹង២២% គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២១កន្លងមកនេះ កម្ពុជារកចំណូលបានជាង៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ នាំចេញជ័រកៅស៊ូ ចំនួន៣៦៦,៣០០តោន និងនាំចេញឈើកៅស៊ូ ចំនួន៤៥៤ម៉ែត្រគូប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម