សេដ្ឋកិច្ច
អ្នកនាំពាក្យអាកាសចរណ៍៖ កំណើនភ្ញៀវចិនកំពុងមានសម្ទុះចូលមកកម្ពុជា
លោក ជា អូន អ្នកនំាពាក្យអាកាសចរណ៍ស៊ីវិល បានថ្លែងប្រាប់កម្ពុជាថ្មីថា កំណើនភ្ញៀវទេសចរចិន បាននិងកំពុងកើនឡើងជាលំដាប់ ចាប់ពី ១៥ជើង ដល់ ៣០ជើង ក្នុងមួយថ្ងៃ និងក្រោយពេលចិនប្រកាសបើកប្រទេសកាលពីថ្ងៃទី ០៨ ខែ មករាមក កំណើនកាន់តែមានសម្ទុះខ្លាំង ប៉ុន្តែមិនទាន់បានបូកសរុបស្ថិតិនៅឡើយ។

លោក ជា អូន បានឱ្យដឹងដូច្នេះថា« ក្រោយថ្ងៃទី ០៨ មករា ដែលចិនប្រកាសបើកប្រទេស ទីតាំងដែលអាកាសចរណ៍យើងហោះទៅ មានភ្ញៀវចិនគគ្រឹកគគ្រេងឡើងមកច្រើនណាស់ គ្រាន់តែថា យើងបើកភ្លាម មិនទាន់ដឹងចំនួនភ្លាមទេ ដឹងតែកើនឡើងច្រើន»។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានលើកឡើងថា នៅចុងឆ្នាំ ២០២៣នេះ ទេសចរចិន នឹងកើនឡើងស្មើនឹងឆ្នាំ ២០១៩វិញ គឺប្រមាណ ៤លាននាក់។ ការលើកឡើងរបស់លោករដ្ឋមន្រ្តីនេះ អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ឯកភាពដោយផ្នែកតាមការមើលឃើញជាក់ស្តែង នៃកំណើនភ្ញៀវចិននាពេលនេះ។
បើតាមលោក ជា អូន កាលពីឆ្នាំ ២០១៩ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១១លាននាក់ នៅឆ្នាំ ២០២០ ចំនួន ២លាននាក់, ឆ្នាំ ២០២១ ទទួលបានជិត ២៧ម៉ឺននាក់ , និងឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ ទទួលបាន ២លាន ៣សែន ។

លោក ជា អូន បានលើកឡើងទៀតថា ទាំងក្រសួងទេសចរណ៍ និងអាកាសចរណ៍ស៊ីវិល បានដាក់ជាផែនការ និងយុទ្ធនាការទេសចរណ៍ឆ្នាំ ២០២៣ ឱ្យទទួលបានភ្ញៀវទេសចរច្រើនឡើងវិញដូចកាលពីឆ្នាំ ២០១៩។
លោក ថោង ខុន បានលើកឡើងនៅក្នុងកិច្ចប្រជុំរវាងក្រុមការងាររាជរដ្ឋាភិបាល-ឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិកូវីដ-១៩ កាលពីថ្ងៃទី១១មករា ថាករណីប្រទេសចិនដកចេញនូវគោលនយោបាយគ្មានកូវីដ នោះកម្ពុជារំពឹងថា នឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៤លាន នៅឆ្នាំ២០២៣នេះ។ ក្នុងនោះ លោកសង្កត់ធ្ងន់ថា សម្រាប់ទេសចរផ្ទៃក្នុង កម្ពុជាសង្ឃឹមថា នឹងទទួលបានក្នុងរង្វង់១៥លាននាក់ ផងដែរ។

សូមបញ្ជាក់ថា នៅឆ្នាំ២០២២-២០២៣ ជាឆ្នាំនៃដំណាក់កាលស្តារឡើងវិញវិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩។ សម្រាប់ឆ្នាំ២០២៣ កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិយ៉ាងហោចណាស់៤លាននាក់ ដែលក្នុងនោះ មានទេសចរជនជាតិចិនប្រមាណ១លាននាក់។ ក្តីរំពឹងនេះ ត្រូវបានបង្ហាញឡើងបន្ទាប់ពីប្រទេសចិនប្រកាសដកចេញនូវ«គោលនយោបាយគ្មានកូវីដ« (Zero-Covid Policy) កាលពីថ្ងៃទី៨មករា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


