សេដ្ឋកិច្ច
ទំហំពាណិជ្ជកម្មកម្ពុជា អន្តរជាតិសម្រេចបានជាង ៥២ពាន់លានដុល្លារក្នុងឆ្នាំ ២០២២
ទំហំពាណិជ្ជកម្មកម្ពុជា និងអន្តរជាតិ សម្រេចបានថវិកាប្រមាណ ៥២,៤២ ប៊ីលានដុល្លារអាមេរិក ស្មើនឹងកំណើន ៩,១ភាគរយ បើធៀបនឹងទិន្នន័យឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញមានចំនួន ២២,៤៨ ប៊ីលានដុល្លារអាមេរិក កើនឡើង ១៦ភាគរយ និងការនាំចូលមានចំនួន ២៩,៩៤ ប៊ីលានដុល្លារអាមេរិក មានការកើនទ្បើង ៤ភាគរយ។ នេះបើតាមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បញ្ជាក់នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២២ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២៣ ដើម្បីពិនិត្យ និងវាយតម្លៃលើសមិទ្ធផលការងារដែលក្រសួងសម្រេចបាន ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ក៏ដូចជាពិភាក្សាពីបញ្ហាប្រឈមនានា និងលើកទិសដៅសម្រាប់ឆ្នាំបន្ទាប់ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ក្នុងបុព្វហេតុចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា សន្និបាតប្រចាំឆ្នាំនេះ ប្រព្រឹត្តទៅក្នុងរយៈពេល០២ថ្ងៃ គឺចាប់ថ្ងៃទី៣០-៣១ ខែមករា ឆ្នាំ២០២៣ ដើម្បីផ្តល់ឱកាសឱ្យមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធចូលរួមពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកចំណេះដឹង និងធាតុចូលនានាសម្រាប់រៀបចំទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៣ ព្រមទាំងអាចទទួលយកនូវអនុសាសន៍ល្អៗ ដើម្បីយកទៅអនុវត្តភារកិច្ចរៀងៗខ្លួនឱ្យទទួលបានប្រសិទ្ធផល និងប្រសិទ្ធភាពខ្ពស់ដោយស្មារតីទទួលខុសត្រូវខ្ពស់ សំដៅធ្វើឱ្យក្រសួងអាចសម្រេចបាននូវជោគជ័យតាមទិសដៅការងារដែលបានគ្រោងទុក។
លោករដ្ឋមន្រ្តី ក៏ស្វាគមន៍ចំពោះតំណាងរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីធ្វើបទអន្តរាគមន៍អំពីបេសកកម្ម និងកិច្ចសហប្រតិបត្តិការរបស់ស្ថាប័ននីមួយៗមកលើការងារពាណិជ្ជកម្ម សំដៅរួមគ្នាអនុវត្តឱ្យបានជោគជ័យលើគោលនយោបាយ និងភារកិច្ច ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


