សេដ្ឋកិច្ច
អ្នកសេដ្ឋកិច្ច ៖ ឆ្នាំ ២០២៣ កម្ពុជា រំពឹងនាំចេញទៅទីផ្សារអាមេរិក អឺរ៉ុប ខណៈទីផ្សារអាស៊ានតិចតួច
អ្នកសេដ្ឋកិច្ច មើលឃើញថា កំណើននៃការនាំចេញផលិតផលរបស់កម្ពុជា នៅឆ្នាំ ២០២៣នេះ អាចនាំចេញទៅច្រកទីផ្សារប៉ែកអឺរ៉ុប និងសហរដ្ឋមេរិក ច្រើនជាងនៅក្នុងតំបន់អាស៊ាន។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា នៅក្នុងឆ្នាំ ២០២៣នេះ ទីផ្សារដែលកម្ពុជា សង្ឃឹមនាំចេញបានច្រើន គឺទីផ្សារអាមេរិក និងអឺរ៉ុប។ ទីផ្សារអាមេរិក ទទួលទិញផលិតផលវាយនភណ្ឌកម្ពុជា។ ដោយឡែកនៅទីផ្សារអាស៊ាន លោកបណ្ឌិត ហុង វណ្ណៈ កត់សម្គាល់ឃើញថា ពុំមានការរំពឹងច្រើនទេ ដោយសារកម្ពុជា មានតម្រូវការនាំចូលទំនិញពីប្រទេសសមាជិកច្រើនជាងនាំចេញ។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះ លើកឡើងថា កម្ពុជាគួរធ្វើពិពិធកម្មបន្ថែមទៀត ទៅលើវិស័យសំខាន់ៗ ពិសេសវិស័យកសិកម្ម និងឧស្សាហកម្ម ដើម្បីបង្កើតផលិតកម្ម ឬសង្វាក់ផ្គត់ផ្គង់ទៅលើផលិតផលដែលនាំចេញទៅកាន់ប្រទេសផ្សេងៗក្រៅពីទីផ្សារអាស៊ាន។ លើសពីនេះទៀត លោកបណ្ឌិត ហុង វណ្ណៈ គូសបញ្ជាក់ថា កម្ពុជា ក៏គួរសិក្សាពីផលិតផលដែលប្រទេសនៅក្នុងតំបន់អាស៊ានមិនទាន់មាន ដើម្បីធ្វើការផលិតសម្រាប់នាំចេញបំពេញតម្រូវការ។
បើតាមលោកបណ្ឌិត ហុង វណ្ណៈ កម្ពុជា មានកិច្ចសហការល្អជាមួយភាគីចិន អាចទាញប្រយោជន៍នេះយកមកអភិវឌ្ឍតំបន់កំពង់ផែសំខាន់ៗបន្ថែមទៀត ទាំងផែគោក និងសមុទ្រ ដើម្បីក្លាយជាហាប់ពាណិជ្ជកម្មសម្រាប់ធ្វើការចែកចាយ ឬមជ្ឈមណ្ឌលពាណិជ្ជកម្មនាំចូល ហើយធ្វើការវេចខ្ចប់សម្រាប់នាំចេញទៅវិញ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអន្តរជាតិ ទទួលបានថវិកាប្រមាណ ៣ពាន់ ៤រយលានដុល្លារ មានការធ្លាក់ចុះប្រមាណជិត ២៩ភាគរយ នៅក្នុងខែមករា ឆ្នាំ ២០២៣ បើធៀបនឹងឆ្នាំ ២០២២។
ក្នុងនោះ ប្រទេសចិនជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេបំផុតរបស់កម្ពុជា ដោយមានទំហំពាណិជ្ជកម្មសរុបជិត ១ពាន់លានដុល្លារ ធ្លាក់ចុះជាង ១៨ភាគរយ។ រីឯអាមេរិក ឈរនៅចំណាត់ថ្នាក់ពី២ មានទំហំពាណិជ្ជកម្មជាមួយកម្ពុជាជិត ៦រយលានដុល្លារ ធ្លាក់ចុះ ២៣ភាគរយ បន្ទាប់ពីនេះ គឺប្រទេស វៀតណាម ថៃ និងជប៉ុន គឺសុទ្ធតែមានការធ្លាក់ចុះដូចគ្នា។
បើតាមអ្នកជំនាញសេដ្ឋកិច្ច ការធ្លាក់ចុះនេះ ដោយសារមានការកាត់បន្ថយការចំណាយផ្សេងៗនៅលើសកលលោក ក្រោយសេដ្ឋកិច្ចបានរងការរង្គោះរង្គើ ដោយវិបត្តិសង្រ្គាមនៅអ៊ុយក្រែន បញ្ហាភូមិសាស្រ្តនយោបាយ និងវិបត្តិជំងឺកូវីដ-១៩ ជាដើម។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច នៅរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា ចំពោះការធ្លាក់ចុះនៃពាណិជ្ជកម្មកម្ពុជា ជាមួយទីផ្សារអន្តរជាតិនេះ មិនអាចកំណត់ថា សេដ្ឋកិច្ចកម្ពុជា ធ្លាក់ចុះនោះទេ។ លោកបន្តដូច្នេះថា« ស្ថានការនៅដើមឆ្នាំ ២០២៣ ទើបតែខែ១ យើងមិនអាចនិយាយបានថា វាធ្លាក់ចុះសេដ្ឋកិច្ច ឬកើនសេដ្ឋកិច្ចបាននៅឡើយទេ យើងត្រូវរង់ចាំយ៉ាងហោចណាស់ ក៏មួយត្រីមាសដែរ»។
សូមបញ្ជាក់ថា បច្ចុប្បន្នេះ មុខទំនិញ សំខាន់ៗ ដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអន្តរជាតិរួមមាន ផលិតផលវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ, ផលិតផលកសិកម្ម គ្រឿងអេឡិចត្រូនិក អគ្គិសនី ផលិតផលកង់ និងផ្សេងៗមួយចំនួនទៀត៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន