ព័ត៌មានជាតិ
រដ្ឋាភិបាលចិន នឹងពិនិត្យអនុម័ត លើកិច្ចរៀបចំអនុវត្ត RCEP
លោក Gao Feng អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានលើកឡើងថា កិច្ចត្រៀមរៀបចំអនុវត្តរបស់ភាគីចិន សម្រាប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កំពុងតែជំរុញយ៉ាងរលូន ហើយកិច្ចត្រួតពិនិត្យអនុម័តនិងកិច្ចរៀបចំអនុវត្តន៍លើកិច្ចព្រមព្រៀងខាងលើនេះ នឹងបញ្ចប់ក្នុងរយៈពេល ៦ ខែ។
ស្ថានទូតចិន ប្រចាំកម្ពុជា បានឱ្យដឹងថា កិច្ចការងារនេះ រួមមាន ការផ្លាស់ប្តូរបទបញ្ញត្តិ នៃពន្ធ និងការរៀបចំអនុវត្តទីកន្លែងដើម នៃការផលិត ក្នុងគោលបំណងធានាបានការអនុវត្តកាតព្វកិច្ចកាត់បន្ថយពន្ធរបស់ភាគីចិន ក្រោយពីកិច្ចព្រមព្រៀងមួយនេះចូលជាធរមាន, កិច្ចផ្ទៀងផ្ទាត់កែតម្រូវបញ្ជីកាតព្វកិច្ចដែលពាក់ព័ន្ធជាមួយនឹងកិច្ចព្រមព្រៀងខាងលើ ដើម្បីធានាបានការអនុវត្តយ៉ាងពេញលេញលើវិធានការណ៍បើកចំហ និងកាតព្វកិច្ចដែលត្រូវបានកំណត់ក្នុងកិច្ចព្រមព្រៀង, ពង្រឹងការបណ្តុះបណ្តាលការងារ ការសម្របសម្រួលពីថ្នាក់ក្រោមជាតិ ក្រុមអង្គភាពឈ្មួញកណ្ដាល និងក្រុមហ៊ុន និងការយល់ច្បាស់អំពីលក្ខខណ្ឌកំណត់របស់សហគ្រាស ដែលកិច្ចការទាំងនេះ សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងខាងលើ។

ស្ថានទូតចិន បានបញ្ជាក់ថា បច្ចុប្បន្ននេះ RCEP គឺជាតំបន់ពាណិជ្ជកម្មសេរីធំជាងគេបំផុតនៅលើពិភពលោក ដែលគ្របដណ្ដប់ប្រហែល ៣០% នៃចំនួនប្រជាជនលើពិភពលោក, មានចំនួន ៣០% នៃសេដ្ឋកិច្ចសរុប និង ៣០% នៃពាណិជ្ជកម្មបរទេស វាមានចក្ខុវិស័យក្នុងការអភិវឌ្ឍន៍យ៉ាងទូលំទូលាយដែលបង្កប់នូវសក្តានុពលខ្ពស់។
តាមការវិភាគបានឲ្យដឹងថា ក្រោយពី RCEP ត្រូវបានចុះជាធរមានរួច នឹងរួមចំណែកក្នុងការលើកកម្ពស់អត្ថប្រយោជន៍សម្រាប់ការផលិតលើវិស័យពាណិជ្ជកម្មក្នុងតំបន់យ៉ាងខ្លាំងក្លា។
កិច្ចព្រមព្រៀងនេះ មានប្រទេសចំនួន១៥ ចូលរួម ក្នុងនោះមានប្រទេសអាស៊ានទាំង១០ រួមទាំងប្រទេសជប៉ុន ចិន កូរ៉េខាងត្បូង អូស្ត្រាលី និងណូវែស័រឡង់ ផងដែរ។
ក្រសួងពាណិជ្ជកម្មកម្ពុជា ធ្លាប់បានបញ្ជាក់ថា កិច្ចព្រមព្រៀងRCEPនេះ នឹងជួយស្តារសេដ្ឋកិច្ចរបស់ប្រទេសដែលចូលរួមក្នុងតំបន់ទាំងមូល ពីផលប៉ះពាល់ធ្ងន់ធ្ងរបង្កឡើងដោយវិបត្តិកូវីដ-១៩៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


