Connect with us

ព័ត៌មានជាតិ

៣ខែដើមឆ្នាំ ពន្ធដារ ប្រមូលចំណូលបានជាង ១.៣ ពាន់លានដុល្លារអាមេរិក

បានផុស

នៅ

ក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ-អាករសរុបចំនួន ៥ ៤៤២,៣០ ប៊ីលានរៀល (ប្រមាណជា ១ ៣៤៣,៩០ លានដុល្លារ) ស្មើនឹង ៣៧,៦៣% នៃផែនការ ច្បាប់ស្តីពីហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដដែលបានបន្តថា បើគិតក្នុងខែមីនាឆ្នាំ២០២៣ ចំណូលពន្ធ-អាករ គ្រប់ប្រភេទដែលអគ្គនាយ​ក​ដ្ឋានពន្ធដារ​ប្រមូល​បានមានចំនួន ៣២៥៨,០១ ប៊ីលានរៀល (ប្រមាណជា ៨០៤,៤៥ លានដុល្លារ) ស្មើនឹង ២២,៥២% នៃផែន​ការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។ សន្ទុះកើនឡើងខ្លាំងនៃចំណូលពន្ធសម្រាប់ខែមីនា ឆ្នាំ២០២៣ គឺដោយសារតែជារៀងរាល់ឆ្នាំ នាខែមករា ដល់ខែមីនា គឺជាកាលបរិច្ឆេទនៃការប្រកាស និងបង់ប្រាក់​ពន្ធលើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ។

ផ្អែកតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ ត្រូវប្រមូលចំណូលពន្ធ (ពន្ធផ្ទៃក្នុង) ចំនួន ១៤ ៦៤៥,៣៨ ប៊ីលានរៀល (ប្រមាណជា ៣ ៥៧១,៦៩ លានដុល្លារ)។

យោងតាមអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ចំពោះកំណើននៃចំណូលពន្ធដារនេះ កើតចេញពីការខិតខំប្រឹង​ប្រែងរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការដាក់ចេញនូវវិធានការពន្ធដារ និងការអនុវត្តការងារប្រកប​ដោយការយក​ចិត្តទុកដាក់ខ្ពស់ មានដូចជា ការដោះស្រាយបញ្ហានិងការផ្តល់សេវាគាំទ្រផ្នែកបច្ចេកទេសនានា ជូនអ្នកជាប់ពន្ធបាន​ឆាប់រហ័ស និងងាយស្រួលតាមរយៈសេវា E-Tax Service, ការចូលរួម និងគាំទ្រពីសាធារណជន ក្នុងការប្រើប្រាស់​កម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw), ការស៊ើបអង្កេត និងបង្ក្រាបបទល្មើសពន្ធដារ ដោយជោគជ័យ ដែលជាការចូលរួមយ៉ាងសំខាន់ ក្នុងការងារប្រឆាំងបទល្មើសសម្អាតប្រាក់

និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងការដាក់ចេញវិធាន​ការពន្ធដារផ្សេងៗទៀតកន្លង។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ បានដាក់ចេញនូវកម្មវិធីស្ទង់មតិ ដើម្បីវាស់ស្ទង់នូវកម្រិតនៃចិត្តរបស់អ្នកជាប់ពន្ធ ចំពោះការផ្តល់សេវាសំខាន់ៗ ចំនួន៤ រួមមាន សេវាចុះបញ្ជីពន្ធដារ សេវាទទួលលិខិតប្រកាស សេវាប្រថាប់ត្រាលើ​ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ អចលនទ្រព្យ និងសេវាពន្ធលើអចលនទ្រព្យ។

វិធានការនេះ គឺជាការឆ្លុះបញ្ចាំងអំពីការអនុវត្តការងារស្របតាមអភិក្រម”ឆ្លុះកញ្ចក់” ដែលជាអភិក្រមមួយ​ក្នុងចំណោមអភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងអភិក្រមការងារ “ការមិន​មើលរំលងពីកំហុស ខ្លួនឯង”ដែលជាអភិក្រមមួយក្នុងចំណោមអភិក្រមការងារទាំង៤ របស់ឧបនាយក​រដ្ឋមន្ត្រីក្រ​សួងសេដ្ឋកិច្ច។

លោកស្រី ប៊ុន នារី អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា កន្លងមកអគ្គនាយកដ្ឋានពន្ធដារ តែងតែផ្តោតការយកចិត្តទុកដាក់កម្រិតខ្ពស់ ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធឱ្យកាន់តែមានភាពសាមញ្ញ រហ័ស ងាយស្រួល និងគ្រប់ជ្រុងជ្រោយ។ ជាលទ្ធផល គឺបាននិងកំពុងផ្តល់ប្រសិទ្ធភាព និងគុណភាព សេវាជូនអ្នកជាប់ពន្ធ។ ទោះជាយ៉ាងណាលោកស្រី យល់ឃើញថា នៅតែមានចំណុចត្រូវកែលម្អបន្ថែមដោយផ្អែកទៅតាមការវិវត្ត និងការប្រែប្រួលឥតឈប់ឈរនៃសេដ្ឋកិច្ច-សង្គម និងបរិបទធុរកិច្ច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម