សេដ្ឋកិច្ច
អភិបាលខេត្ត៖ ទីក្រុងរណបមានលំនៅដ្ឋាន៥,០០០ខ្នងនឹងផ្លាស់ប្ដូរមុខមាត់ខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ដែលមានទីតាំងភូមិសាស្រ្តមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញគឺជាតំបន់ឧស្សាហកម្មដ៍មានសក្ដានុពលមួយនៅប្រទេសកម្ពុជា ហើយបច្ចុប្បន្នខេត្តមួយនេះមានតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរ ដែលមានរោងចក្រជាច្រើននៅក្នុងនោះនិងបានបង្កើតការងារមួយចំនួនធំដល់ប្រជាជន។

មិនតែប៉ុណ្ណោះ នៅថ្ងៃអនាគតអាចនឹងមានគម្រោងទីក្រុងរណបថ្មីមួយ ដែលនឹងលេចជារូបរាងឡើងនៅក្នុងខេត្តឧស្សាហកម្មមួយនេះ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានមានប្រសាសន៍ថា៖ «គម្រោងទីក្រុងរណបថ្មីមួយទំហំប្រមាណជា ១២០ហិកតា ដែលមានលំនៅដ្ឋានដល់ទៅ ៥,០០០ ខ្នងនឹងលេចរូបរាងឡើងក្នុងពេលឆាប់ៗនេះ ដែលនឹងផ្លាស់ប្ដូរមុខមាត់ខេត្តកំពង់ស្ពឺ ហើយគម្រោងនេះនឹងទាក់ទាញប្រជាជនថ្មីៗជាច្រើនទៀតមកប្រកបការងារ និងរស់នៅក្នុងខេត្តរបស់យើង។»
លោកអភិបាលខេត្តបានបន្តថា ខេត្តកំពង់ស្ពឺមានទីតាំងអំណោយផល ដោយសារតែវានៅចន្លោះទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ ដូច្នេះហើយទើបវិនិយោគិននាំគ្នាបង្កើតរោងចក្រផលិតនៅទីនេះ ដែលងាយស្រួលក្នុងការដឹកជញ្ជូនទំនិញទៅមក និងចំណាយតិច។ ម្យ៉ាងទៀត ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ ៥១ ផ្លូវជាតិលេខ៤១ និងផ្លូវល្បឿនលឿនតភ្ជាប់ពីខេត្តព្រះសីហនុ និងរាជធានីភ្នំពេញកាត់ខេត្តកំពង់ស្ពឺប្រហែលជា ៩០គ.ម នឹងទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិបន្ថែមទៀតឱ្យមកវិនិយោគនៅទីនេះ។

ភាពអំណោយផលផ្នែកភូមិសាស្រ្ត ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធនៃខេត្តកំពង់ស្ពឺបានធ្វើឱ្យវិស័យអចនទ្រព្យមានសកម្មភាពគួរឱ្យចាប់អារម្មណ៍នៅឆ្នាំនេះ ។
លោក ច្រឹក សុខនីម ប្រធានសមាគមន៍អ្នកវាយតម្លៃ និងអចនទ្រព្យកម្ពុជាមានប្រសាសន៍ថា៖ «តម្លៃដីធ្លីនៅខេត្តកំពង់ស្ពឺមានភាពល្អប្រសើរនៅឆ្នាំនេះ ដោយសារតែមានបណ្ដុំរោងចក្រជាច្រើននៅទីនោះ ហើយរោងចក្រជាច្រើនទៀតនៅរាជធានីភ្នំពេញនឹងផ្លាស់ទៅខេត្តកំពង់ស្ពឺផងដែរ។ ក្រៅពីនេះ គម្រោងធំៗមួយចំនួនផ្សេងទៀតដូចជាគម្រោងទីក្រុងរណបក៏នឹងជួយជំរុញវិស័យអចលនទ្រព្យនៅក្នុងខេត្តមួយនេះឱ្យមានសន្ទុះកាន់តែខ្លាំងនៅថ្ងៃអនាគត»។

លោក សុខ នីម បន្តថា បច្ចុប្បន្នដីសម្រាប់ធ្វើរោងចក្រនៅតាមផ្លូវ៥១ មានតម្លៃថ្លៃជាងគេ ចន្លោះពី៥០ ទៅ១០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ចំណែកដីស្ថិតនៅខាងក្នុងមានតម្លៃធូរជាងចន្លោះពី៧ ទៅ២០ដុល្លារប៉ុណ្ណោះ ក្នុងមួយម៉ែត្រការ៉េ។ ដូច្នេះ អ្នកវិនិយោគដីធ្លី អាចមានឱកាសចំណេញច្រើន បើពួកគេទិញដីតម្លៃធូរថ្លៃសម្រាប់វិនិយោគនៅខេត្តកំពង់ស្ពឺ។
អ្នកវិនិយោគដីធ្លីមួយរូប លោក ហោ ហេង ដែលបានទិញដីធ្លីជាច្រើនកន្លែងទុកនៅខេត្តកំពង់ស្ពឺកាលពីឆ្នាំ២០២០មានភាពជឿជាក់ចំពោះការអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅក្នុងខេត្តមួយនេះ ដោយលោករំពឹងថាតម្លៃដីធ្លី ដែលលោកបានទិញនឹងមានតម្លៃថ្លៃជាងនេះនៅឆ្នាំនេះ និងឆ្នាំក្រោយ។
លោក ហេង រំពឹងថា នឹងទទួលបានផលចំណេញច្រើនពីការវិនិយោគដីធ្លីនៅទីនោះ ជាមួយនឹងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងគម្រោងទីក្រុងរណបថ្មីមួយនៅថ្ងៃអនាគត រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិសំខាន់ៗជាច្រើនផ្សេងទៀត ដែលតភ្ជាប់ពីខេត្តកំពង់ស្ពឺទៅក្រុងភ្នំពេញ។
អត្ថបទ៖ វ៉ាត វិន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


