Connect with us

សេដ្ឋកិច្ច

កម្ពុជាទទួលធ្វើម្ចាស់ផ្ទះរៀបចំ​សន្និសីទ​ស្វាយចន្ទី​ពិភពលោកមានប្រទេស ៤០ ចូលរួម

បានផុស

នៅ

ក្រសួង​ពាណិជ្ជកម្ម​ ​និង​សហ​ព័ន្ធ​ស្វាយចន្ទី​កម្ពុជា​ ​នឹង​ត្រៀម​រៀបចំ​សន្និសីទ​ស្វាយចន្ទី​ពិភពលោក​ឆ្នាំ​២​០​២​៤​ ​រយៈពេល​បី​ថ្ងៃ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែកុម្ភៈ ​ឆ្នាំ ២០២៤ នៅខេត្តសៀមរាប ដើម្បីបង្កើត​ជំនួប​អ្នក​ធ្វើការ​ និង​រក​ស៊ី​ពាក់ព័ន្ធ​នឹង​វិ​ស័យស្វាយចន្ទី​ទាំង​ជាតិ​ ​និង​អន្តរជាតិ​ ​បាន​ស្វែងយល់​ពី​សក្តានុពល​វិ​ស័​យ​ស្វាយចន្ទី​ ​និង​ការ​ដាំដំណាំ​នេះ​នៅ​កម្ពុជា​ព្រមទាំង​ជំរុញ​និង​ទាក់ទាញ​វិនិ​យោគិន​ ​ដែល​មាន​បំណង​វិនិយោគ​លើ​ការ​កែច្នៃ​ស្វាយចន្ទី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហ​ព័ន្ធ​ស្វាយចន្ទី​កម្ពុជា​​បានឱ្យដឹងថា សន្និសីទ​នេះ​ នឹង​មាន​អ្នកចូលរួម​ប្រមាណ​ជាង​ ​៥​០​០​នាក់​មកពី​៤​០​ប្រទេស​ ​នៅ​លើ​ពិភពលោក​ ​ដែល​សុទ្ធ​សឹង​ជា​អ្នកធ្វើការ​ ​និង​រក​ស៊ីក្នុង​វិ​ស័​យ​ស្វាយ​ចន្ទី​ ​ដូចជា​អ្នក​កែច្នៃ​ ​អ្នក​ដាំ​ដុះ​ ​អ្នកនាំ​ចេញ​ ​និង​អ្នក​លក់​ឧបករណ៍​កែច្នៃ​ ​និង​វេច​ខ្ចប់​ស្វាយចន្ទី​ជាដើម​។

លោក អួន ស៊ីឡុត ប្រធាន​សមាគមស្វាយចន្ទីរកម្ពុជាយល់ឃើញថា ​សន្និសីទ​ស្វាយចន្ទី​ពិភពលោក​ដែលនឹងមករៀបចំនៅកម្ពុជានៅឆ្នាំខាងមុខនេះ ​បង្ហាញពីសក្ដានុពលមួយ​ដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងក្នុងការជួយវិស័យស្វាយចន្ទី។

​លោកថា នេះជាឱកាសដែលអាចធ្វើឱ្យក្រុមហ៊ុនបណ្ដាប្រទេសជាជាច្រើនស្គាល់កម្ពុជា​កាន់ច្បាស់ ​ហើយ​កម្ពុជា​ក៏មានឱកាសចែករំលែកផលិតផលកសិកម្មផ្សេងទៀត និងវិស័យទេសចរណ៍ក្រៅពីស្វាយចន្ទី។

កម្ពុជាគឺប្រទេស​ដែលផលិតស្វាយចន្ទីនៅលើពិភពលោក ​ប៉ុន្តែនៅខ្វះខាតហេដ្ឋារចនា​សម្ព័ន្ធទាំង​ក្នុងស្រុក និងក្រៅស្រុកមកបើកការកែច្នៃ។ ប្រសិនបើមានរោងចក្រកែច្នៃច្រើន ជារឿងដ៍ល្អដែល​អាចជួយ​ផ្ដល់តម្លៃបន្ថែមដល់កសិករ និងអាចបង្កើតការងារដល់ពលរករក្នុងសហគមន៍។

សមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ការនាំចេញគ្រាប់ស្វាយចន្ទីឆៅកម្ពុជា​ទៅប្រទេសវៀត​ណាមមានចំនួនជាង ៥ សែនតោន (៥៧៤​ ០០០) រយៈពេល ៦ ខែឆ្នាំ ២០២៣ ដែលមានទឹកប្រាក់ ៧៨៥ លានដុល្លារថយចុះជិត ១៤ ភាគរយ (១៣,៩៤%) បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២២។

​យោង​តាម​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​ក្នុង​ឆ្នាំ​​២០២២​ ​ដំណាំ​ស្វាយចន្ទី​គ្របដណ្តប់​លើ​ផ្ទៃដី​ដាំ​ដុះ​ចំនួន​ ​៤៣៥.៧៣៣​ ​ហិកតា​ ​ក្នុង​នោះ​ ​ប្រមូល​ផល​បាន​ ​៣​៣​០​.​៨​៦​១​ ​ហិកតា​ ​ផ្តល់​ទិន្នផល​ ​៥​០​៨​.​២​៨​៣​ ​តោន​។​ ​

គ្រាប់​ស្វាយ​ចន្ទី​ស្រស់​ចំនួន​ ​៤​៧​១​.​៥​២​០​ ​តោន​ ​និង​គ្រាប់​ស្វាយ​ចន្ទី​កែច្នៃ​ចំនួន​ ​១​.​៥​៥​៧​ ​តោន​ ​ត្រូវ​បាន​នាំ​ចេញ​កាល​ពីឆ្នាំ​មុន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ វិនាទី មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ១៥ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៣១ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា៣២ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម