សេដ្ឋកិច្ច
សេដ្ឋកិច្ច ចិន កាន់តែមានសម្ពាធ ស្របពេលក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយទៀត ជួបប្រទះបញ្ហា
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយទៀតរបស់ចិនគឺ Country Garden កំពុងបង្កក្តីព្រួយបារម្ភដល់សេដ្ឋកិច្ចចិន ជាពិសេសវិនិយោគិនជាច្រើននាក់ក៏មានការភ័យខ្លាចផងដែរ បន្ទាប់ពីក្រុមហ៊ុននេះបានអាក់ខានទូទាត់បំណុលសំខាន់ៗ ហើយការលក់របស់ក្រុមហ៊ុនក្រោមកិច្ចសន្យា បានធ្លាក់ចុះជិតមួយភាគបីក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ។

Country Garden គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ធំបំផុតតាមរយៈការលក់អចលនទ្រព្យ ។ កាលពីថ្ងៃទី១ ខែសីហា ក្រុមហ៊ុនបានលុបចោលផែនការដើម្បីបញ្ចូលសាច់ប្រាក់ទៅក្នុងអាជីវកម្មដែលកំពុងតែត្រូវការ ខណៈសប្តាហ៍នេះ ក្រុមហ៊ុនក៏បានខកខានការទូទាត់ការប្រាក់ចំនួន ២ លើកផងដែរលើមូលបត្របំណុលដែលត្រូវទូទាត់ជាប្រាក់ដុល្លារ ប៉ុន្តែការទូទាត់មូលបត្របំណុលនេះ គឺក្រុមហ៊ុនអាចមានពេលរហូតដល់ ៣០ ថ្ងៃ ។
ពាក់ព័ន្ធនឹងបញ្ហារបស់ក្រុមហ៊ុន Country Garden នេះដែរ កំពុងធ្វើឲ្យវិនិយោគិនមានក្តីព្រួយបារម្ភ ដោយនឹកឃើញដល់ក្រុមហ៊ុនអចលនទ្រព្យដ៏ធំ Evergrande ដែលជួបប្រទះវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ អំឡុងឆ្នាំ ២០២១ កន្លងទៅ ។

ចាប់តាំងពីដើមឆ្នាំ ២០២៣ មក តម្លៃទីផ្សាររបស់ក្រុមហ៊ុន Country Garden បានធ្លាក់ចុះជាងពាក់កណ្តាល ហើយពាណិជ្ជករជាច្រើនរូប ក៏បាននិងកំពុងប្តូរមូលបត្របំណុលមួយចំនួនរបស់ខ្លួនផងដែរ ។
ចំពោះបញ្ហាមួយនេះ នាំឲ្យពាណិជ្ជករមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែឆ្នាំមុន ក្រុមហ៊ុនរកចំណូលបានជាង ៥០ ពាន់លានដុល្លារពីការលក់ ហើយទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីវិធានការជំរុញទីផ្សារអចលនទ្រព្យ ដែលរួមបញ្ចូលការគាំទ្រផ្នែកហិរញ្ញវត្ថុ ។ សម្រាប់ក្តីបារម្ភពេលនេះ បើទោះបីជាទីក្រុងប៉េកាំងបានសន្យាគាំទ្របន្ថែមទៀតដល់ទីផ្សារអចលនទ្រព្យក៏ដោយ ក៏វិធានការអាចនឹងមិនគ្រប់គ្រាន់នោះឡើយ ។

ដោយឡែក ភាគច្រើននៃការធ្លាក់ចុះហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Country Garden បណ្តាលមកការលក់អាផាតមិនចុះតម្លៃ ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានចេញសេចក្តីព្រមានទាក់ទងនឹងប្រាក់ចំណេញនៅក្នុងខែកក្កដាផងដែរ បន្ទាប់ពីក្រុមហ៊ុនទំនងបាត់បង់ប្រាក់ចំណូលជាង ៣០ ភាគរយនៅឆមាសទី១ ដោយសារតែនិន្នាការលក់បានធ្លាក់ចុះ ។
គួរបញ្ជាក់ថា នេះគឺជាសញ្ញាដ៏អាក្រក់មួយផ្សេងទៀតសម្រាប់ទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសចិន ខណៈដែលលោក ស៊ី ជីនពីង កំពុងសម្លឹងមើលការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីវិធានការទប់ស្កាត់កូវីដ ១៩ ដ៏តឹងរ៉ឹងរយៈពេល ៣ ឆ្នាំមកនេះ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ New York Times
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


